ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​កំប្លែង​នាយ កុយ ត្រូវ​ សម្ដេច​តេ​ជោ ហ៊ុន សែន ចោទ​សំណួរ​ ខណៈ​កំពុង​សម្ដែង​ល្ខោន​បាសាក់​នៅ​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ

ភ្នំពេញ ៖ ក្រុម​កំប្លែង​នាយ​កុយ ដែល​មាន​អ្នកនាង គ្រ​ត ,​កញ្ញា ប្រឹម ប្រី​យ ,​លោក សាំង សារឿន និង​នាយ កុយ ជា​ប្រធាន​ក្រុម​កំប្លែង​ដ៏​ល្បីឈ្មោះ​នោះ​កាលពី​ថ្មីៗ​នេះ​ បាន​បង្ហាញ​វត្តមាន​សម្ដែង​នៅ​លើ​ឆាក​ នៃ​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​ដែល​រៀបចំឡើង​ដោយ​ លោក​ អ៊ុក ណា​រី​ន បង្ក​សំណើច​សើច​សប្បាយរីករាយ​ដល់​ទស្សនិកជន​ជាច្រើន។

នៅក្នុង​កម្មវិធី​នេះ​ដែរ​ គេ​សង្កេតឃើញ​តារា​កំប្លែង​ជើងចាស់ ​គឺ​ នាយ កុយ និង តារា​ប្រុស​-​ស្រី​ ដែល​បាន​ចូលរួម​ជាមួយគ្នា​នោះ ​លើក​សម្ដែង​នូវ​ទម្រង់​ល្ខោនបាសាក់​របស់​ខ្មែរ​ដែល​ នាយ កុយ តួ​សម្តែង​ជា​យក្ស ,​ម្ចាស់ក្សត្រី ​គឺ​ អ្នកនាង គ្រ​ត ,​ចំណែក​ក្សត្រា​លើ​ លោក សាំង សារឿន​។ ​ប៉ុន្តែ​គ្រា​ដែល​កំពុង​សម្តែង​នោះ​ដែរ​ ក៏​ស្រាប់​តែមាន​បញ្ហា​ផ្នែក​បច្ចេកទេស​រហូត​ធ្វើ​ឲ្យ ​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​សារ​សួរនាំ​ជុំវិញ​ករណី​នេះ។

យោងតាម​សារ​សួរនាំ​បែប​លក្ខណៈ​លេងសើច​ផ្តល់​ជា​កម្លាំងចិត្ត​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ​ជម្រាបសួរ​យក្ស កុយ ម្ចាស់ក្សត្រី គ្រ​ត ក្សត្រា សាំង សារឿន និង​ កញ្ញា ប្រឹម ប្រី​យ រអាក់រអួល​បច្ចេកទេស​មុន​នេះ ​ប្រហែល​មក​មិនបាន​រៀបចំ​សែនព្រេន​តាម​ទម្លាប់​ល្ខោន​បាសាក់ ?​ តែ​បើ​ បាន​រៀបចំ​ហើយ​ ប្រហែល​មកពី​យក្ស កុយ ​ថា​យក្ស​មានការ​កែទម្រង់ ​ដោយ​មិន​បាន​វាយហួន​ព្រោះ​កន្លែង​តូច។

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ទៅកាន់​ នាយ កុយ បន្ថែម​ទៀត​ថា សុំ​សួរ​យក្ស កុយ មាន​ចៅ​ប៉ុន្មាន​ហើយ​?​។​ ជាមួយគ្នា​ នៃ​ប្រសាសន៍​លើកឡើង​របស់ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​កំប្លែង​ដែល​ដឹកនាំ​ដោយ ​នាយ កុយ​ បង្ហាញ​ពី​អារម្មណ៍​រំភើប ​និង​អរគុណ​ច្រើន​ចំពោះ​ប្រសាសន៍​របស់ ​សម្ដេច ​ដែល​បាន​ចំណាយពេល​ចូលរួម​ទស្សនា​ និង​សួរនាំ​បែប​លេងសើច​ដល់​ក្រុម​របស់​នាយ​កំពុងតែ​សម្ដែង​ផង​ដែរ។

ជាការ​កត់សម្គាល់​កម្ម​វិធី​ចម្រៀង​គ្រួសារ​ខ្មែរ​របស់​ លោក អ៊ុក ណា​រី​ន ខាង​លើ​នេះ​ ជា​បន្តបន្ទាប់ ​តែងតែមាន​វត្តមាន​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចូក​រួម​ទស្សនា​ និង​ផ្តល់​កម្លាំងចិត្ត​លើក​សរសើរ​ដល់​តារា​ចម្រៀង​ប្រុស​-​ស្រី​របស់​ខ្មែរ​ដែល​ចូលរួម​នៅ​ក្នុង​កម្មវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114