ព័ត៍មានទាន់​ហេតុការណ៏
Search

តាមពិត​កូនប្រសា​សោះ​ ដែល​សម្លាប់​ស្ត្រី​មេម៉ាយ​នៅ​ខេត្ត​កំពង់ធំ

កំពង់ធំ​ ៖​ នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​សង្ស័យថា បានធ្វើ​សកម្មភាព​កាប់សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​បា​ល្ល័​ង្ក ស្រុក​បារាយណ៍ កាលពី​យប់​ទៀបភ្លឺ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩។

សមត្ថកិច្ច​បន្តថា ការចាប់ខ្លួន​នេះ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី​០៤ ខែ​ឆ្នាំ​ដដែល។ បុរស​ខាងលើនេះ មានឈ្មោះ ម៉ុ​ល វុ​ទ្ធ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ស្ត្រី​រងគ្រោះ និង​ត្រូវជា​កូនប្រសា​របស់​ជនរងគ្រោះ​ឈ្មោះ ដួល ឃាង។

លោក កែ បញ្ញា អធិការ​នគរបាល​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នេះ​ថា តាម​ចម្លើយ​សារភាព ជនសង្ស័យ​បាន​ប្រាប់​ថា ការដែល​គេ​ហ៊ាន​កាប់សម្លាប់​ម្តាយ​ក្មេក ព្រោះ​ខឹង​នឹង​គាត់​មិន​ជួយ​សម្រុះសម្រួល​ជម្លោះ​រវាង​រូបគេ និង​ប្រពន្ធ ហើយ​ឲ្យ​រត់​ទៅ​ធ្វើ​ការ​នៅ​ថៃ។

លោក​អធិការ បន្ត​ថា បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​ចាត់ការ​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114