ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី​វ័យក្មេង Bianca Andreescu ឡើងទៅ​ជួប Belinda Bencic នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ US Open

កីឡាការិនី​កាណាដា Bianca Andreescu បាន​ក្លាយជា​កីឡាការិនី​វ័យក្មេង​លើកដំបូង​គេ​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ US Open​ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លងមក​នេះ ពេលដែល​នាង​បាន​ផ្តួល​គូប្រកួត​បែលហ្ស៊ិក Elise Mertens កាលពី​ថ្ងៃ​ពុធ ដើម្បី​ឡើងដល់​វគ្គ​៤​នាក់​ចុងក្រោយ ជា​កន្លែង​ដែល​នាង​ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី Belinda Bencic ។

កីឡាការិនី Andreescu វ័យ​១៩​ឆ្នាំ មកពី​តំបន់​ជាយក្រុង Toronto បាន​យកឈ្នះ​កីឡាការិនី​លេខ​២៥​ពិភពលោក Mertens ក្នុង​លទ្ធផល​ពិន្ទុ 3-6, 6-2, 6-3​ដើម្បី​កក់​បាន​កន្លែង​លេង​របស់​នាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​កីឡាការិនី Bencic ក្រោយ​ពេលដែល​កីឡាការិនី​ស្វី​សម្នាក់​នេះ បាន​យកឈ្នះ​កីឡាការិនី​លេខ​២៣​ពិភពលោក Donna Vekic របស់​ក្រូ​អាត ក្នុង​លទ្ធផល​ពិន្ទុ​7-6 (7/5), 6-3​។

កីឡាការិនី Andreescu បាន​និយាយថា និយាយ​តាម​ត្រង់​ទៅ នាង​គ្មាន​ពាក្យ​នឹង​ហា​ថ្លែង​នោះទេ​។ នាង​ត្រូវការ​នរណាម្នាក់​មក​ក្តិច​នាង ដើម្បី​ឲ្យ​នាង​ភ្ញាក់ខ្លួន​វិញ​។ តើ​នេះ​គឺជា​ជីវិត​ពិត​ឬ​?
​ខណៈនោះ​ដែរ កីឡាការិនី Serena Williams ដែល​កំពុងតែ​តាម​ប្រ​ម៉ាញ់​ជើងឯក Grand Slam​ជា​លើក​ទី​២៤​របស់​នាង ដើម្បី​តាម​ស្មើ​កំណត់ត្រា របស់​អតីត​កីឡាការិនី Margaret Court នោះ នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​លេខ​៥​ពិភពលោក Elina Svitolina មកពី​អ៊ុយ​ក្រែ​ន នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយទៀត​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

កីឡាការិនី Bencic បាន​និយាយថា វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​អស្ចារ្យ​ខ្លាំងណាស់​នៅពេលនេះ​។ នាង​មាន​ក្តី​ស្រមៃ​ចង់បាន​ថ្ងៃនេះ​ជា​យូរ​មកហើយ ប៉ុន្តែ​អ្នក​មិនដែល​ដឹងថា មាន​ថ្ងៃនេះ​ទាល់តែសោះ​។ នាង​ខិតខំ​ខ្លាំងណាស់ ហើយ​ជាការ​ពិតណាស់ថា វា​គឺជា​អារម្មណ៍​ដ៏​ស្រស់ថ្លា​មួយ​។

កីឡាការិនី Andreescu ដែល​បាន​ឈ្នះ​ជើងឯក​នៅ Indian Wells និង Toronto ក្នុងឆ្នាំនេះ នោះ បាន​ក្លាយជា​កីឡាការិនី​វ័យក្មេង​លើកដំបូង​គេ ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ US Open​ចាប់តាំងពី​កីឡាការិនី កាលពី​ឆ្នាំ​២០០៩៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114