ព័ត៍មានទាន់​ហេតុការណ៏
Search

​តារា​ជិះ​ស្គី​លើ​ភ្នំ​អាល់ Marcel Hirscher​របស់​អូទ្រីស បានប្រកាស​ចូលនិវត្តន៍​

​កាលពី​ថ្ងៃ​ពុធ តារា​ជិះ​ស្គី​លើ​ភ្នំ​អាល់ Marcel Hirscher បានប្រកាស​ចូលនិវត្តន៍ ដើម្បី​បញ្ចប់​អាជីព​ដ៏​ស្រស់បំព្រង​របស់លោក ដែល​មើលឃើញ​លោក​ឈ្នះ​ជើងឯក World Cup ៨​លើក​ជាប់ៗ​គ្នា​នៅក្នុង​ឆ្នាំនេះ​។

កីឡាករ​អូទ្រីស​វ័យ​៣០​ឆ្នាំ​ម្នាក់នេះ បាន​និយាយប្រាប់​សន្និសីទកាសែត​នៅក្នុង​ទីក្រុង Salzburg ថា ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​លោក​ត្រូវ​បញ្ចប់​អាជីព​ដ៏​សកម្ម​របស់លោក​ហើយ​។

ជើងឯក​ពិភពលោក និង​កីឡា​អូឡាំពិក​ម្នាក់នេះ បាន​និយាយថា លោក​បានធ្វើ​ការសម្រេច​ចិត្ត​បែបនេះ តាំងពី​រយៈពេល​២​សប្តាហ៍​មុន​មកម្ល៉េះ ដោយ​លោក​បានកត់សំគាល់​ឃើញ​ក្រោយ​បញ្ចប់​រដូវ​កាល​ថា លោក​លែងមាន​សុខភាព​ល្អ និង​មានសំណាង​ដូច​កាលពីមុន​ទៀតហើយៗ​ការបញ្ចប់​អាជីព​របស់គាត់​នេះ ដោយ​គ្មាន​របួស​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។

លោក​បន្តថា លោក​តែងតែ​ចង់​បញ្ឈប់​វា ខណៈពេលដែល​លោក​នៅ​ឈ្នះ​ការប្រកួត​។ លោក​លែង​ត្រៀមខ្លួន​បានល្អ​ដូច​កាលពីមុន​ទៀតហើយ​។

ទោះបីជា​យ៉ាងណាក៏ដោយ លោក​Hirsche បាន​និយាយ​ទទួលស្គាល់ថា ការសម្រេចចិត្ត​លាឈប់​ពី​កីឡា​ជិះ​ស្គី​នេះ មិនមែនជា​ការងាយស្រួល​នោះទេ ហើយ​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ គឺជា​ពេលវេលា​ដ៏​ច្របូកច្របល់​បំផុត​។

សូមបញ្ជាក់ថា លោក Hirsche​បានឈ្នះ​ជើងឯក​២​លើក​នៅ World Cup​ច្រើនជាង​កីឡាករ​ជិះ​ស្គី​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ជិះ​ស្គី​ដទៃ​ទៀត ក្នុងនោះ​កីឡាករ​រួម​ជាតិ Annemarie Moser-Proell បានឈ្នះ​ជើងឯក​នេះ ត្រឹមតែ​៦​លើក​ប៉ុណ្ណោះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114