ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុមហ៊ុន Twitter សន្យា​ដោះស្រាយ​ការបំពាន​ជាតិ​សាសន៍​តាម​អន​ឡាញ​មកលើ​កីឡាករ​បាល់ទាត់​អង់គ្លេស​

​ក្រុមហ៊ុន Twitter បាន​និយាយថា ពួកគេ​បាន​ចាត់វិធានការ​លើ​ជាង​៧០០​ករណី​នៃ​ការ​ទង្វើ​បំពាន និង​គួរ​ឲ្យ​ស្អប់ខ្ពើម​មកលើ​បាល់ទាត់​នៅ​អង់គ្លេស ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​ពួកគេ​បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ថា នឹង​បន្ត​កិច្ចខិតខំ​របស់​ពួកគេ ក្នុងការ​ទប់ស្កាត់ ការ​គំរាមកំហែង​ទាំងនេះ​។

កីឡាករ Paul Pogba​របស់​ក្លិប​បិសាច​ក្រហម Man Utd​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការបំពាន​ដោយ​ជាតិ​សាសន៍ តាម​អន​ឡាញ ក្រោយ​ខកខាន​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​ការប្រកួត Premier League​កាលពី​ខែ​មុន ហើយ​ក្រុមហ៊ុន Twitter​បាន​និយាយថា ពួកគេ​នឹង​ពិភាក្សា​បញ្ហា​មួយ​នេះ ជាមួយនឹង​ក្លិប និង​អង្គភាព​ប្រឆាំង​ការរើសអើង​អង់គ្លេស Kick It Out ។

ខណៈពេល​នោះដែរ អ្នកចាត់ការ​របស់​ក្លិប Chelsea​លោក Frank Lampard បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ព័ត៌មាន​សង្គម ចុះបញ្ជី​អ្នកប្រើប្រាស់​របស់​ពួកគេ ដើម្បី​លប់ចោល​ខ​មិន​.​ប្រកាន់​ជាតិ​សាសន៍ ក្រោយ​ខ្សែការពារ Kurt Zouma និង​ខ្សែប្រយុទ្ធ Tammy Abraham បាន​ក្លាយជា​គោលដៅ​នោះ​។

ក្រុមហ៊ុន Twitter UK បាន​និយាយថា នៅក្នុង​រយៈពេល​២​សប្តាហ៍​កន្លងមកនេះ យើង​បាន​ចាត់វិធានការ​លើ​ការបំពាន​ជាង​៧០០​ករណី ហើយ​និង​ទង្វើ​ដ៏​គួរ​ស្អប់ខ្ពើម ពាក់ព័ន្ធ​នឹង​បាល់ទាត់​អង់គ្លេស​។

ក្រុមហ៊ុន​ព័ត៌មាន​សង្គម​មួយ​នេះ បាន​និយាយថា ពួកគេ​បាន​ជួប​ជាមួយ​សមាគម​កីឡាករ​បាល់ទាត់​អាជីព​អង់គ្លេស និង​ក្លិប​ដែល​រង​ផលប៉ះពាល់ ហើយ​និង​បាន​ព្រមព្រៀង​លើ​វិធានការ​ដ៏​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ ឲ្យ​ខាងតែបាន​។

ក្រុមហ៊ុន Twitter UK បាន​បន្តទៀតថា យើង​ចង់​ឲ្យ​មានការ​រួមចំណែក​រប​ស់​ពួកយើង​ក្នុងការ​ទប់ស្កាត់​ទង្វើ​ដែល​មិន​អាច​ទទួលយកបាន​នេះ ហើយ​ពួកយើង​នឹង​បន្ត​ចូលរួម​ជាមួយ​ដៃគូ និង​ក្លិប ដើម្បី​ការការពារ​ការបំពាន និង​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​លើ​គណនី​ណា​ដែល​បាន​បំពាន​បទបញ្ជា​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114