ព័ត៍មានទាន់​ហេតុការណ៏
Search

​សំបុត្រ​សម្រាប់​ជំនួប​រវាង Federer និង Nadal លក់ដាច់​អស់​ត្រឹម​រយៈពេល​១០​នាទី​

ក្រុម​អ្នកគាំទ្រ​កីឡា​វាយ​តឺ​ន្នី​ស​នៅ​អាហ្វ្រិក​ខាងត្បូង បាន​ទិញ​សំបុត្រ​អស់​៤៨.០០០​សន្លឹក​ក្នុង​រយៈពេល​១០​នាទី​ប៉ុណ្ណោះ កាលពី​ថ្ងៃ​ពុធ សម្រាប់​ការប្រកួត​ពិព័រណ៍ Cape Town នៅ​ខែ​កុម្ភៈ ឆ្នាំក្រោយ រវាង​កីឡាករ​ស៊ូ​ពើ​ស្តា​ពិភពលោក Rafael Nadal និង Roger Federer។

ការប្រកួត​នេះ ដែល​នឹង​រៀបចំឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន Cape Town ត្រូវបាន​កសាង​ឡើង​សម្រាប់​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2010​នោះ គ្រោង​នឹង​បំបែក​កំណត់ត្រា​អ្នកចូលរួម​ទស្សនា​៣៥.៦៨១​នាក់ ដែល​បាន​បង្កើត​ឡើង​នៅ​ការប្រកួត​រវាង​កីឡាការិនី Kim Clijsters និង​កីឡាការិនី Serena Williams កាលពី​ឆ្នាំ ២០១០​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល។

អ្នកនាំពាក្យ​ក្រុម​អ្នករៀបចំ​ការប្រកួត Cape Town បាន​និយាយថា សំបុត្រ​បាន​លក់ដាច់​អស់យ៉ាង​ឆាប់រហ័ស តាម​អន​ឡាញ និង​តាម​ខិត​ប័ណ្ណ​លក់​សំបុត្រ​។

លោក Janine Handel គឺជា​ប្រធាន​ប្រតិបត្តិ​គ្រឹះស្ថាន Roger Federer Foundation​បាន​និយាយថា យើង​ពិតជា​ត្រេកអរ​ខ្លាំងណាស់​នឹង​ប្រតិបត្តិ​ជាទី​គាប់ចិត្ត​លើ​ការលក់​សំបុត្រ​របស់​ពួក​យើង ហើយ​យើង​សូម​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ចំពោះ​អ្នក​រាល់គ្នា​ដែល​គាំទ្រ​ការប្រកួត​មួយ​នេះ​។

សូម​បញ្ជាក់​ថា តម្លៃ​សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនាការ​ប្រកួត​នេះ មានតម្លៃ​ចាប់​ទី​១០​ដុល្លារ​ដល់​១៣០​ដុល្លារ ហើយ​អ្នកទិញ​កំណត់​ឲ្យ​ទិញ​បាន​ម្តង​តែ​៦​សន្លឹក​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​ពិព័រណ៍​នៅ​ថ្ងៃ​ទី​៧ ខែ​កុ​ម្ភៈ​ឆ្នាំក្រោយ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114