ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុកមា វាយ​ក្មួយ​ស្រី​ នឹង​ដំបង ​កំពុង​ដេក​ក្នុង​អង្រឹង ​ស្លាប់​នៅ​ស្រុក​សូទ្រនិគម

សៀមរាប ​៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ម្នាក់ ​ត្រូវ​បាន នគរបាល​ចាប់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​ដំបង​ទៅ​វាយ​លើ​ក្មួយ​ស្រី ​របស់​ខ្លួនឯង​ ដែល​កំពុង​ដេក​ក្នុង​អង្រឹង បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

ហេតុការណ៍នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ​ នៅ​ចំណុច​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប។

មន្ត្រី​នគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម នេះ​ បាន​កើតឡើង​នៅ​ភូមិ​ឃុំ​ខាងលើ ដែល​បង្ក​ដោយ​ឪពុកមា បង្កើត​ឈ្មោះ​រុន រ៉ូ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​នៅផ្ទះ​ជាមួយ​ជនរងគ្រោះ)។

ប្រភព​ដដែល​បន្តថា ជនដៃដល់ បាន​វាយ​ទៅលើ ជនរងគ្រោះ ដែល​កំពុង​ដេក​លើ អង្រឹង មួយ​ដំបង បណ្ដាល​ឲ្យ ស្លាប់​ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ។ ជនរងគ្រោះ ឈ្មោះ​លឹម រ៉ាន្នី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ។ (​ត្រូវជា​ក្មួយបង្កើត​របស់​ជន​ដៃដល់)។

បើ​តាម​សមត្ថកិច្ច ​បាន​បញ្ជាក់​ថា​ ចំពោះ មូលហេតុ ពុំ​មាន​បញ្ហា​អ្វី​នឹង​គ្នា​ទេ ប៉ុន្តែ​ជន​ដៃដល់ មាន​សតិ​មិន​ប្រក្រតី។ ជន​សង្ស័យ​ខាង​លើ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មកកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114