ព័ត៍មានទាន់​ហេតុការណ៏
Search

ខួប​៣​ឆ្នាំ ​នៃ​ចំណង​ស្នេហ៍​តារា​រ៉េ​ប G-devith និង ទេព បូ​ព្រឹក្ស រៀបរាប់​ពី​ឧបសគ្គ​ជាច្រើន​ធ្លាប់​ហែល​ឆ្លង​កាត់​រួមគ្នា​

ភ្នំពេញ​ ៖ សម្ពន្ធភាព​ស្នេហ៍​ផ្អែមល្ហែម​រវាង​តារា​ចម្រៀង​ប្រុស​-​ស្រី​វ័យក្មេង​មួយគូ​ គឺ​តារាចម្រៀង​រ៉េ​ប លោក ងួន ចាន់​ដេវីត ឬ G-Devith និង​ កញ្ញា ទេព បូ​ព្រឹក្ស គិត​រហូត​មកទល់ពេលនេះ​មាន​រយៈពេល​៣​ឆ្នាំ​ហើយ ​ស្រប​ពេលដែល​ស្នេហា​របស់​ពួកគេ​ កន្លងមក​ ក៏ត្រូវ​បានការ​លើក​សរសើរ​ពី​សំណាក់​មហា​ជន​ផង​នោះ។

អំឡុង​ពេល ​នៃ​ថ្ងៃ​គម្រប់​ខួប​ស្នេហា​រយៈពេល​៣​ឆ្នាំ​ កាលពី​ថ្ងៃទី​០៧​កញ្ញា​កន្លងមកនេះ​ គេ​ឃើញ​តារា​ប្រុស​ លោក G-Devith បាន​បញ្ចេញ​សារ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​និយាយ​ពី​រឿងរ៉ាវ​មួយចំនួន​ដែល​ពួកគេ​ឆ្លងកាត់​ឧបសគ្គ​ជាមួយគ្នា​ ដោយ​ក្នុងនោះ​ លោក G-Devith បាន​បញ្ជាក់ថា Happy 3Years anniversary​ គ្មាន​ពាក្យ​ចាំបាច់​ត្រូវ​បញ្ជាក់​ចិត្ត​ស្មោះ​អ្វី​ទេ​ មានតែ​ពាក្យ​ថា​ អរគុណ​ដែល​ទ្រាំ​រង​ទុក្ខ​សើច​សប្បាយ ទឹកភ្នែក​ចែករំលែក លើកទឹកចិត្ត​និង លះបង់​ឲ្យគ្នា​ទៅវិញទៅមក។​

តារា​រ៉េ​បលោក G-Devith បាន​បន្ថែមទៀតថា ​អរគុណ​ដល់​ព្រះ​ដែល​គ្រប់គ្រង​ព្រេងវាសនា​បាន​ចារ​ឲ្យ​គាត់​មកជួប​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​លែងដៃ​នាង​នៅ​ថ្ងៃមួយ​ គឺ​ថ្ងៃ​ដែល​ខ្ញុំ​អស់​ដង្ហើម​។​ ទន្ទឹមគ្នា​ នៃ​ការ​រៀបរាប់​របស់ លោក G-Devith នេះ​ដែរ ​ភ្លាមៗ​នោះ​ កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​និយាយ​ទៅកាន់ G-Devith វិញ​ថា ​ពេល​អូន​ខឹង បង​លួង បង​មិន​តមាត់ បង​នៅ​ស្ងៀម តែ​ពេល​បង​ខឹង អូន​តែង​ធ្វើជា​ខឹង​ដែរ ហើយ​បង​ក៏​លួង​អូន​ដ​ដែល​….។

កញ្ញា ទេព បូ​ព្រឹក្ស បានលើកឡើង​ទៀតផង​ដែរ​ថា​ ពេលខ្លះ​ពួកយើង​យំ​ជាមួយគ្នា​ពេល​ពួកយើង​គិតថា​ពួកយើង​ទៅមុខ​លែងរួច ពេលខ្លះ​ពួកយើង សើច​ជាមួយគ្នា ហើយ​ពេលខ្លះ​ក៏​យើង​ទទួល​ជោគជ័យ​រួមគ្នា ឯ​គេ​មិន​សុំ​នៅក្បែរ​អ្នកឯង​យូរ​ទេ ត្រឹម​មួយជីវិត​បាន​ហើយ​។​ តាមរយៈ​សារ​ឆ្លើយឆ្លង​របស់​តារា​មួយគូ​នេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​កោតសរសើរ​ និង​ជូនពរ​ចំណងស្នេហា​របស់​អ្នក​ទាំងពីរ​ឲ្យ​ស្រលាញ់គ្នា​រហូតដល់​ចាស់​រៀងៗ​ខ្លួន​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114