ព័ត៍មានទាន់​ហេតុការណ៏
Search

នេះ​ជា​ទឹកចិត្ត​ឪពុក! លោក សុះ ម៉ាច ចំណាយ​លុយ​ដុល្លារ​ធ្វើ​បាច់ផ្កា​ ជា​កាដូ​រលើ​ទឹកចិត្ត​កូនស្រី​ថ្ងៃ​ខួបកំណើត​

ភ្នំពេញ​ ៖​ អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ជា​តារា​ចម្រៀង​ជើងចាស់​ លោក សុះ ម៉ាច ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍​ភ្ញាក់ផ្អើល​គ្រប់គ្នា​ ក្រោយ​ពេលដែល​ឃើញ​តារា​ប្រុស​រូបនេះ ​បាន​កាន់​បាច់​ផ្កា​ដែល​រៀបចំ​ធ្វើឡើង​ពី​លុយ​ដុល្លារ​ជាច្រើន​ផ្តល់​ជា​កា​ដូរ​លើក​ទឹក​ចិត្ត​ដល់​កូនស្រី​សំណព្វចិត្ត​នា​ឱកាស​ថ្ងៃ​ខួបកំណើត។

បើ​ផ្អែក​តាម​ការ​បង្ហោះ​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​កូនស្រី​បណ្តូល​ចិត្ត​ លោក សុះ ម៉ាច បានលើកឡើង​បែបនេះ​ថា ​ក្នុងនាម​ជា​ឪពុក​សប្បាយចិត្ត​បំផុត​នៅ​ពេល​កូន​មាន​សេចក្តី​សុខ​កូន​មាន​អ្វីៗ​គ្រប់យ៉ាង​ខុស​ពី​នៅ​ជាមួយ​ឪពុក​ដែល​មិនសូវ​សម្បូរ​ធនធាន​។ សេចក្ដីស្រលាញ់​មិន​ចង់​ឲ្យ​កូន​ឃ្លាតឆ្ងាយ​ឡើយ​ គឺ ​ចង់​រស់នៅ​ជួបជុំ តែ​ធ្វើ​ម្តេច ​បើ​វាសនា​ចារ​មក​ឲ្យ​យើង​បែបនេះ។

តារាចម្រៀង​ លោក សុះ ម៉ាច បានបញ្ជាក់​បន្ថែមថា ​កូន​នៅ​ជាមួយ​ម្តាយកូន​ ក៏​នៅតែ​ជា​កូន​របស់​ពុក​ដដែល​សំខាន់​យើង​នៅតែមាន​ពេលវេលា​ជួបគ្នា។ ​ខ្ញុំ​សូម​អរគុណ​អតីត​ភរិយា បងប្អូន​ដែល​ជា​បុត្រា​បុត្រី​ និង​ចៅៗ​ជា​ក្រុមគ្រួសារ​របស់​សម្តេច​ធ​ម្ម​ពោធិ​សាល ជា ស៊ីម ដែល​បាន​ស្រលាញ់ ​និង​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្គត់ផ្គង់​ដល់​កូនស្រី​ខ្ញុំ​ជំនួស​រូបខ្ញុំ​។

ជាមួយ​រូបភាព​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ក្នុងនាម​ខ្លួន​ជា​ឪពុក​របស់​តារា​ចម្រៀង​ លោក សុះ ម៉ាច ខាង​លើ​នេះដែរ​ បានធ្វើ​ឲ្យ​ទស្សនិកជន​មិនតិច​នាក់​នោះ​ឡើង ​ដែល​បង្ហាញ​ការគាំទ្រ​ និង​លើកសរសើរ​ក្នុង​នាម​ទឹកចិត្ត​ជា​ឪពុក​ ខណៈ​ដែលមាន​ខ្លះទៀត​បានលើកឡើង​ថា​ នេះ​ជា​ទំហំ​ទឹកចិត្ត​ឪពុក​ បើ​ទោះ​បី​ជា​មិនបាន​រស់នៅ​ជុំ​គ្រួសារ​ពិតមែន តែ​នៅតែ​ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​កូនស្រី​សំណព្វចិត្ត​ដដែល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114