ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ល្បីៗ​៥​រូប​ ក្លាយជា​គណៈកម្មការ​ក្នុង​កម្មវិធី កូនក្រមុំ​ឆ្នើម របស់​ស្ថានីយ​ទូរទស្សន៍ Nice TV

ភ្នំពេញ ​៖ ​តារាចម្រៀង សម្តែង​និង​ពិធីករ​ប្រុស​-​ស្រីៗ​ចំនួន​៤​រូប ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ក្លាយជា​គណៈកម្មការ​ក្នុង​កម្មវិធី ក្រមុំ​ឆ្នើម ដែលមាន​ការ​ចាក់ផ្សាយ​នៅលើ​ស្ថានីយ​ទូរទស្សន៍ Nice TV​ដែលជា​កម្មវិធី​មួយ​ថ្មី​ប្លែក​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​កម្មវិធី​ផ្សេងៗ​ស្តីពី​ចំណង​ស្នេហា​កូន​​កំលោះ​និង​កូនក្រមុំ​មាន​ប្រវត្តិ​ស្នេហ៍​បែបណា​មុនពេល​សំពះ​ផ្ទឹម​ស្រលាញ់​គ្នា​ជា​គូ​អនាគត។

​តារា​ប្រុស​-​ស្រី​ទាំង​៥​រូប​ ដែល​ទទួលបាន​តំណែង​ក្លាយជា​គណៈកម្មការ​ក្នុង​កម្មវិធី ក្រមុំ​ឆ្នើម និងមាន​វត្តមាន​នៅក្នុង​ថ្ងៃ​សម្ពោធ​ផ្លូវការ​កាលពី​យប់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩​ស្ថិតនៅ​ទីតាំង​ព្រី​នស៍​ម៉ា​ណ័​រកោះ​ពេជ្រ​រាជធានី​ភ្នំពេញ ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ទូរទស្សន៍ និង​តារា​កម្ពុជា​ល្បីៗ​ជាច្រើនរូប​ផង​នោះ​ គឺ​អ្នកស្រី សក្តិ សាកេ​ត , កញ្ញា អ៊ី​វ៉ា ,​លោក ជា វណ្ណា​រិ​ទ្ធ ,​​​អ្នកនាង គង់ ចាន់​ស្រីមុំ និង​លោក គឹម សីហា។

​ចំពោះ​គណៈកម្មការ​ទាំង​៥​រូបនេះ​មាន​តួនាទី​ដើម្បី​ផ្តល់​ពិន្ទុ​ចំពោះ​គូស្នេហ៍​ចុងក្រោយ​១០​គូ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ខាងលើ​ប ន្ទាប់ពី​គូស្នេហ៍​ចំនួន​៣០​គូ​ដែល​បានដាក់​ពាក្យ និង​ត្រូវបាន​ជ្រើសរើស​ចូលរួម​ប្រកួត​ដោយបាន​បង្ហាញ​ចែករំលែក​ពីបទ​ពិសោធន៍​ស្នេហា និង​បង្កើន​ភាព​ផ្អែមល្ហែម​ទៅកាន់​ទស្សនិកជន​។ ខណៈដែល​ពួកគាត់​គឺជា​គូស្នេហ៍​ដែល​ក្លាយជា​គ្រួសារ​តែមួយ​នៅក្នុង​ឆ្នាំ​២០១៩​បន្ទាប់ពី​ប្រឹងប្រែង​ធ្វើ​ការងារ តស៊ូ​ដើម្បី​ក្ដី​ស្រមៃ​របស់ខ្លួន​។​

​គណៈកម្មការ​ទាំងអស់​សុទ្ធតែ​បង្ហាញ​ពី​អារម្មណ៍​រំភើបចិត្ត និង​កោតសរសើរ​ចំពោះ​កម្មវិធី​សិល្បៈ​បែប​គូស្នេហ៍​ពិតៗ​លើកដំបូង​នៅ​កម្ពុជា ព្រោះតែ​វា​បាន​ចែករំលែក បទពិសោធន៍​ស្នេហា និង​ជំរុញ​ជីវិត​ស្នេហា​ពួកគេ​កាន់តែ​មានន័យ មាន​ក្តី​សុខ​សុភមង្គល​។​ក្រៅពី​គណកម្មការ​ក្នុងនោះដែរ​កម្មវិធី​ក៏បាន​ប្រកាស​អំពី​វត្តមាន​ពិធីករ​តំណាង​កម្មវិធី​គឺ​កញ្ញា ដួង ម៉ា​និ​ច និង​លោក ថៃ អតិ​ជាតិ​បុត្រ ដែលជា​ដៃគូ​ស្នេហា​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន​ផងដែរ​។

បើតាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​កម្មវិធី​នេះ​បាន​ឲ្យ​ដឹងថា​កម្មវិធី ក្រមុំ​ឆ្នើម នឹងធ្វើ​ការចាក់​បញ្ចាំង​នៅលើ​ស្ថានីយទូរទស្សន៍ Nice TV​ចំនួន​១២​សប្ដាហ៍​ជាប់ៗ​គ្នា​រៀងរាល់​ល្ងាច​ម៉ោង​៨​យប់​ថ្ងៃអាទិត្យ ដើម្បីអោយ​ទស្សនិកជន​កម្ពុជា​បាន​រីករាយ​ជាមួយ​កម្មវិធី​ទូរទស្សន៍​ថ្មី​មួយ​នេះ ព្រមទាំង​ការជួប​ជជែក​ជាមួយ​ទស្សនិកជន​នៅលើ​បណ្ដាញ​សង្គម​ធំៗ​ដូចជា Facebook និង​TikTok​ជាដើម។

សូមបញ្ជាក់ថា ​កម្មវិធី​នេះ​គឺ​ចាប់ផ្ដើម​ពី​វេលា​ម៉ោង​៨​យប់​រៀងរាល់ថ្ងៃ​អាទិត្យ​នេះ​តទៅ ​ខណៈ​កម្មវិធី “​កូនក្រមុំ​ឆ្នើម​” ក៏​មាន​ការចូលរួម​ឧបត្ថម្ភ​ដោយ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​ន​ម៉ា​ណ័​រស៍​សហការ​ផលិត​ដោយ NICE TV និង CYTI MEDIA ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114