ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ មេបញ្ជាការ​រង កងទ័ពជើងគោក នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន

ភ្នំពេញ​ ៖ ក្នុងឱកាស​ចូលរួម​ស​និ្ន​សីទ មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ ២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ មេបញ្ជាការរង កងទ័ពជើងគោក​នៃ កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ទំនាក់ទំនង ប្រទេស និង​ប្រជាជន​ទាំងពីរ ជាពិសេស​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ មាន​ការជឿរ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ចាង មី​ញ​កៃ មេបញ្ជាការរង កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ​។ ឧ​ត្ត​ម​សេនីយ៍​ឯក បន្តថា ​ប្រទេស​ចិន នៅតែ​បន្ត​គាំទ្រ ប្រទេស​កម្ពុជា​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114