ព័ត៍មានទាន់​ហេតុការណ៏
Search

នី​កូ និង​ក្រុម​ម៉ូ​ឌែ​ល​ ប៉ះគ្នា​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​ថ្ងៃ​ពិសេស​របស់​YCO​យប់មិញ

ភ្នំពេញ​ ៖ តារាចម្រៀង​ប្រុស​ល្បីឈ្មោះ​ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក ណុប បា​យ៉ា​រិ​ទ្ធ គឺ​លោក នី​កូ កាលពី​យប់​ថ្ងៃទី​០៨​ ខែសីហា ​ឆ្នាំ​២០១៩ ​បានបង្ហាញ​វត្តមាន​ច្រៀង​ជាច្រើន​បទ​បង្ក​ភាពសប្បាយ​រីករាយ​និង​កក្រើក​ឆាក​តន្ត្រី​នាឱកាស​ថ្ងៃ​សម្ពោធ​ហាង​អ៊ី​កូ​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​៦៣​ជិត​ផ្សាយ​ថៃ​ហួត​បឹង​កេងកង​។​

ជាមួយគ្នា​នៃ​វត្តមាន​របស់​តារាចម្រៀង​លោក នី​កូ នេះដែរ​គេ​ក៏​កត់សម្គាល់ឃើញ​មាន​តារា​ម៉ូ​ឌែ​ល​ប្រុស​-​ស្រី​ស្រស់ស្អាត​ជាច្រើនរូប​ក៏បាន​បញ្ចេញ​សមត្ថភាព​ដើរ​បង្ហាញ​ម៉ូដ​ដោយ​សម្លៀកបំពាក់​និង​ក្នុង​ដៃ​មាន​កាន់​កាបូប​យ៉ាង​ទាក់ទាញ​ដល់​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​អបអរ​ផងដែរ​។​លើសពីនេះទៅទៀត​នោះ​គឺមាន​អ្នកគាំទ្រ​របស់លោក នី​កូ មួយចំនួន​បាន​ចូលរួម​គាំទ្រ​និង​ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​ទៀតផង។

ថ្លែង​ក្នុង​ពិធី​នេះ​លោក អ៊ី ហ៊ុ​ក ដែលជា​ស្ថាបនិក​របស់​YCO​ បានលើកឡើង​ថា​មិន​ត្រឹមតែ​មានការ​ប្រគំ​តន្ត្រី​ចូលរួម​ដោយ​តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​លោក នី​កូ ព្រមទាំង​ប្រុស​ម៉ូ​ឌែ​ល​ប្រុស​-​ស្រី​ស្អាតៗ​និង​សង្ហា​នោះទេ ​នៅ​ថ្ងៃ​ពិសេស​នេះ​ក៏មាន​ការចាប់​ឆ្នោត​ផ្តល់​សំណាង​ម៉ូតូ​ស៊េរី​Zoomer X​ចំនួន​៣​គ្រឿង​ជូន​ដល់​អតិថិជន​របស់ខ្លួន​ទៀតផង។

លោក​បន្តថា ​នេះ​គឺជា​សាខា​ទី​២​ដែល​បាន​បើក​ដំណើរការ​ថ្មី​របស់ខ្លួន​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​និង​ជោគជ័យ​ខ្លាំង​នូវ​សាខា​ទី​១​ដែលមាន​ទីតាំងនៅ​ម្តុំ​បឹង​ស្នោរ​។​ ជាមួយគ្នានេះ​លោក​ក៏បានផ្តល់​ជំនឿ​​​ទុកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​នៅក្នុង​ហាង​YCO របស់ខ្លួន​ថា​គ្រប់​ផលិតផល​ទាំងអស់​ដែល​បានដាក់​តាំង​លក់​នៅក្នុង​នេះ​គឺ​សុទ្ធសឹងតែ​របស់​ដែល​ល្អៗ​និង​មាន​គុណភាព​ខ្ពស់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114