ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់

ភ្នំពេញ ៖ បុរស​ម្នាក់​ បែកក្បាល​ស្លាប់​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ ខណៈ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ដង​ផ្លូវ​ ត្រូវ​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បើក​មកពី​ក្រោយ​កៀរ​ដួល​បោក​នឹង​ថ្នល់​ពេញទំហឹង ​រួច​រថយន្ត​បង្ក​បើក​រត់​បាត់ស្រមោល។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃទី​៩ ​ខែកញ្ញា​ ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​មុខ​សាលា​កសិកម្ម តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​សង្កា​ត​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ។

សព​ជនរងគ្រោះ​មានឈ្មោះ អុល ចន្ថារ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ មុខរបរ​បើក​រថយន្ត​ដឹក​ឥដ្ឋ ស្នាក់នៅ​កន្លែងធ្វើការ​ នៅ​ក្រោយ​ផ្សា​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​​ មាន​ស្រុកកំណើត​ភូមិ​យោទ ឃុំ​មេ ស​ព្រះ​ច​ន្ទ័ ស្រុ​កា​ពារាំង ខេត្តព្រៃវែង។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​០១៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW-6505 ​ធ្វើដំណើរ​ ទិសដៅ​ពី​ត្បូង​ទៅ​ជើ​ង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បើក​មកពី​ក្រោយ​កៀរ​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​បែកក្បាល​ស្លាប់​នៅក្នុងថ្លុក​ឈាម​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ។ ចំណែក​ម៉ូតូ​ខ្ទាត​ចេញពី​សព​ជនរងគ្រោះ​ជិត​១០០​ម៉ែត្រ​។​រីឯ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះមក​ដល់​ ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កំណត់ហេតុ ​រួច​ប្រគល់​សព​ជនរងគ្រោះ​ទៅ​សាច់ញាតិ​ ​យក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114