ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានរដ្ឋសភា​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាងច្បាប់​មួយ​ចំនួន​តាម​ការ​ស្នើ​ឡើង​របស់​រាជរដ្ឋាភិបាល​

ភ្នំពេញ ​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី១០​កញ្ញា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៤។

របៀបវារៈ​កិច្ចប្រជុំ​ចំនួន​៤​នោះ​រួមមាន ៖
១.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្ដីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ ស្តីពី​កិច្ច​សម្រប​សម្រួល​ការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់។
២.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្ដីពី​ការចៀសវាង​ការយក​ពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល។
៣.​ការពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​សំណង់។ (​យោង​លិខិត​លេខ ៨២៧ លស​.​កប​ច ចុះ​ថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ និង​ទី​៤.​ការពិនិត្យ​សំណើសុំ​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី៦ នូវ​សេចក្ដីព្រាងច្បាប់ ​ស្តីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ , សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​របស់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​,សេចក្ដីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្ដីពី​បុព្វសិទ្ធិ ​និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី របស់​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​ នៃ​រដ្ឋសភា ទៅតាម​ការស្នើ​ឡើង​របស់​រាជរដ្ឋាភិបាល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114