ព័ត៍មានទាន់​ហេតុការណ៏
Search

ម្តាយ​រត់ចោលស្រុក​កូរ៉េ​ខាងជើង​ត្រូវ​តស៊ូ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង

នៅពេល​លោកស្រី Lim ទៅដល់​ប្រទេស​កូរ៉េខាងត្បូង លោកស្រី​គិតថា​នាង​បានចេញ​ផុតពី​ភាពក្រីក្រ​និង​អាពាហ៍ពិពាហ៍​ទាំង​មិន​ចង់បាន​ដើម្បី​ទទួលបាន​ជីវិត​ល្អប្រសើរ​ជាមួយ​កូនស្រី​។​
​នាង​ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ជនជាតិ​កូរ៉េខាងជើង​ជាង​៣៣,០០០​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​ដែល​បាន​ភៀសខ្លួន​ទៅ​កូរ៉េខាងត្បូង​ដោយ​គេច​ចេញពី​ភាពលំបាក​និង​ការគៀបសង្កត់​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ​ដែល​នៅ​ទីនោះ​រាជវង្ស​គីម​បាន​គ្រប់គ្រង​ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​អស់​រយៈពេល​បី​ជំនាន់​មកហើយ​។​

ការផ្លាស់ប្តូរ​ទៅរក​សង្គម​ប្រជាធិបតេយ្យ​និង​មូលធននិយម​គឺ​មិន​ងាយស្រួល​ទេ​។ លោកស្រី Lim បាន​និយាយថា “​ជីវិត​នៅ​ប្រទេស​កូរ៉េខាងត្បូង​គឺ​ផ្ទុយស្រឡះ​ពីអ្វី​ដែល​ខ្ញុំ​បាន​រំពឹងទុក​”​។​

ប្រាំបួន​ឆ្នាំ​បន្ទាប់ពី​បាន​ទៅដល់ នាង​នៅតែ​តស៊ូ​ដើម្បី​រកប្រាក់​ចិញ្ចឹមជីវិត​ហើយ​ម្តាយ​ជា​ជនជាតិ​កូរ៉េខាងជើង​រាប់រយ​នាក់​ទៀត​គឺ​ស្ថិតនៅក្នុង​ស្ថាន​ភាពស្រដៀងគ្នា​។​

ស្ថានភាព​របស់​ពួកគេ​ត្រូវបាន​គូសបញ្ជាក់​ដោយ​ករណីរ​បស់ Han Sung-ok ដែលមាន​ការលំបាក​ក្នុងការ​រក្សា​ការងារ​ខណៈពេល​មើលថែ​ទាំ​កូនប្រុស​អាយុ​៦​ឆ្នាំ​របស់​នាង​។ សាកសព​របស់​ពួកគេ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផ្ទះល្វែង​ទីក្រុង​សេ​អ៊ូ​ល​, ពីរ​ខែ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​គេ​ជឿថា​បាន​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន​។​

ព័ត៌មាន​នៃ​ការស្លាប់​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទូទាំងប្រទេស​កាលពី​ខែ​មុន​និង​បង្ក​ឲ្យ​មាន​យុទ្ធនា​ការដែល​មិន​ធ្លាប់មាន​ពីមុនមក​ដោយ​សហគម​ន៍​អ្នករត់​ចោលស្រុក​ដែល​ជំរុញ​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល​ធ្វើកំណែទម្រង់​កម្មវិធី​ជំនួយ​របស់ខ្លួន​សម្រាប់​ជនភៀសខ្លួន​កូរ៉េខាងជើង​។​

រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ផ្តល់ជូន​ដល់​អ្នករត់​ចោលស្រុក​ដែល​ទើប​មកដល់​នូវ​ចំនួន​ទឹកប្រាក់​ប្រហែល​៨​លាន​វ៉ុ​ន (៦,៦០០​ដុល្លារ​) ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដោះស្រាយ​បញ្ហា​ជីវិត​។​

ពួកគេ​អាច​ស្វែងរក​ជំនួយ​បន្ថែម​ប៉ុន្តែ​អ្នកខ្លះ​បាន​បោះបង់ចោល​ដោយនិយាយ​ថា ប្រព័ន្ធ​នេះ​គឺ​ស្មុគស្មាញ​ពេក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114