ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកដំណើរ​១៧,០០០​នាក់​ ត្រូវ​ជាប់គាំង​នៅ​អាកាសយានដ្ឋាន​ក្រុង​តូ​ក្យូ​ដោយសារ​ព្យុះ​ទី​ហ្វុ​ង

អ្នកដំណើរ​ប្រហែល​១៧,០០០​នាក់​ត្រូវ​ជាប់គាំង​ពេញ​មួយ​យប់​នៅ​អាកាសយានដ្ឋាន Narita ក្នុង​ទីក្រុង​តូ​ក្យូ​បន្ទាប់ពី​វា​រង​ការវាយប្រហារ​ដោយផ្ទាល់​ពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុងការ​ដឹកជញ្ជូន​ពាសពេញ​រាជធានី​។​

ព្យុះ​នេះ​បាន​បណ្តាល​ឲ្យ​ជើងហោះហើរ​ជាង​១០០​ត្រូវ​លុបចោល​ហើយ​ការតភ្ជាប់​ផ្លូវថ្នល់​និង​ផ្លូវដែក​ទៅ​អាកាសយានដ្ឋាន​នេះ​ក៏​រង​ផលប៉ះពាល់​ផងដែរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​គ្មាន​ជម្រើស​នៃ​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​នេះ​។​

អ្នកនាំពាក្យ​អាកាសយានដ្ឋាន​លោក Kei Miyahara បាន​ប្រាប់ AFP ថា មនុស្ស​សរុប​១៦,៩០០ នាក់​ត្រូវ​ជាប់គាំង​នៅ​អាកាសយានដ្ឋាន​ទាំង​កណ្តាលអធ្រាត្រ​។​

លោក Miyahara បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គា​រថា “​អ្នកដំណើរ​បានចាប់ផ្តើម​វិលត្រឡប់​ទៅផ្ទះ​ឬ​ទៅកាន់​គោលដៅ​ចុងក្រោយ​របស់​ពួកគេ​នៅពេល​ឡានក្រុង​និង​រថភ្លើង​បាន​ដំណើរការ​ឡើងវិញ​”​។​

អាកាសយានដ្ឋាន Narita ដែលមាន​ទីតាំងនៅ​ទីក្រុង Chiba ភាគ​ខាងកើត​ទីក្រុង​តូ​ក្យូ​គឺ​ស្ថិត​ចំ​ផ្លូវ​នៃ​ព្យុះ Faxai ដែល​បាន​នាំមក​ជាមួយនឹង​ល្បឿន​ខ្យល់​រហូតដល់​២០៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

រថភ្លើង​នៅ​ជាយក្រុង​ទូទាំង​ទីក្រុង​តូ​ក្យូ​មិន​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​ទេ​រហូតដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ចន្ទ​ខណៈដែល​មន្ត្រី​បាន​ពិនិត្យមើល​កម្ទេចកម្ទី​និង​ការខូចខាត​។ នេះ​បាន​ជំរុញ​ឲ្យ​មានការ​ស្ថាបនា​អំឡុង​ម៉ោង​ធ្វើដំណើរ​ពេលព្រឹក​ដ៏​មមាញឹក​។​

ភាពវឹកវរ​នេះ​បាន​កើតឡើង​នៅពេលដែល​ប្រទេស​ជប៉ុន​នឹងត្រូវ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​បាល់ឱប​ពិភពលោក​នៅ​ចុងខែ​នេះ​និង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០​។​

មន្ត្រី​អាកាសយានដ្ឋាន​បាន​និយាយថា ខ្លួន​បាន​ចែកចាយ​ទឹក​ចំនួន​២,០០០​ដប​, នំ​ស្រួយ​១៩,០០០​កញ្ចប់​និង​ក​ម្រាក​ដេក​១៨,០០០​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ជាប់គាំង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114