ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​កងទ័ពជើងគោក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ថា កងទ័ព​អាមេរិក មានបំណង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កងទ័ព​កម្ពុជា

ភ្នំពេញ​ ៖ ការ​បញ្ជាក់​បែបនេះ ត្រូវបាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក តំបន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ រូ​ប៊ឺ​ត ប្រោ​ន (Robert B. Brown) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក តំបន់​ប៉ា​ស៊ី​ហ្វី​ក ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។

នៅក្នុង​ជំនួប​នេះ មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក តំបន់​ប៉ា​ស៊ី​ហ្វី​ក បាន​បញ្ជាក់ថា កងទ័ព​សហរដ្ឋអាមេរិក មានបំណង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​កងទ័ព​ក​ម្ពុ​ជា​។ នាយ​ឧត្តម​សេនីយ៍​សង្ឃឹមថា ​ទៅ​ថ្ងៃ​អនាគត កងទ័ព​នៃ​ប្រទេស​ទាំងពីរ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយតប មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍​ចំពោះ​បំណង ដែល​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114