ព័ត៍មានទាន់​ហេតុការណ៏
Search

វ៉ែន ហុង​ជី​វ៉ុ​ង សាក​កណ្ដាប់ដៃ​ជាមួយ​គង់ សំបូរ​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​កងកេង​ខេត្ត​បាត់ដំបង ត្រូវគេ​ផ្គូឲ្យជួប​សាក​កណ្ដាប់ដៃ​ជាមួយ​គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ នា​រសៀល​ថ្ងៃ​សៅរ៍ ​ទី​១៤ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ រវាង​ពីរ​នាក់​នេះ ពុំដែល​ប៉ះគ្នា​ទេ​ពីមុនមក។ គង់ សំបូរ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ស្នៀត​ប្រដាល់​ល្អ សំបូរ​បែប សំបូរ​ល្បិចកល​ប្រកួត ហើយ​មាន​ផ្លែ​ល្អ​ថែមទៀត។

​ចំណែក វ៉ែន ហុង​ជី​វ៉ុ​ង វិញ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែរ គ្រាន់តែ​មិនសូវ​មានឈ្មោះ​ល្បី​ដូច​សំបូរ។ តែ​គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ និង​ស៊ូ​ចំពោះ​ការប្រកួត​ដែរ។ ប្រៀប​ជាមួយ​គង់ សំបូរ មើលទៅ​ហាក់ដូចជា​មិន​ស៊ីសង​គ្នា​ប៉ុន្មាន​នោះទេ។

វ៉ែន ហុង​ជី​វ៉ុ​ង ទោះជា​មានសំណាង​បានឈ្នះ​គង់ សំបូរ នោះ ក៏​វេទនា​ខ្លួន​ដែរ។ ត្បិត សំបូរ​នេះ វាយ​ខ្លាំង ​និង​វាយ​គ្មាន​ខ្លាចញញើត​អ្វី​ឡើយ ព្រោះ​គេ​ហែល​ឆ្លង​ការប្រកួត​ច្រើនលើក​រាប់មិនអស់​ហើយ។​

ការប្រកួត​ចុងក្រោយ​របស់​អ្នក​ប្រដាល់​ទាំងពីរ​នេះ គឺ​គង់ សំបូរ បាន​ផ្តួល​ជើងចាស់ ជា សំនៀង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​២ប៉ុណ្ណោះ។ ឯ វ៉ែន ហុង​ជី​វ៉ុ​ង​វិញ ក៏​ប្រកួត​ឈ្នះ​លើ​ដៃគូ​ដោយ​ពិន្ទុ​ដែរ។ ចាំមើល ការជួបគ្នា​រវាង​គង់ សំបូរ និង វ៉ែន ហុង​ជី​វ៉ុ​ង តើ​អ្នកណា​ឈ្នះ​នោះ?។

អេ​លី​ត វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ។​ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពួកគេ​ទាំងពីរ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

​នូវ ដា​រ៉ូ ឥឡូវនេះ​គេ​ចាប់ផ្ដើម​សាង​កេរ្តិ៍ឈ្មោះ ដោយ​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ មិនដែល​ចាញ់​ទេ។

ចំណែក អេ​លី​ត វិចិត្រ វិញ ថ្វីត្បិតតែ​គេ​ពុំមែន​ជា​អ្នក​ប្រដាល់​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​គេ​មានចិត្ត​ប្រដាល់​ធំ ប្រកួត​មិន​ខ្លាច គឺ​សម្រុកចូល​វាយ​ជានិច្ច។ តែ​យ៉ាងណា អេ​លី​ត វិចិត្រ ជួប​ជាមួយ​នូវ ដា​រ៉ូ លើក​នេះ ប្រហែលជា​រាង​យ៉ាប់​បន្តិច​ហើយ។ ចាំមើល អេ​លី​ត វិចិត្រ អាច​យកឈ្នះ​នូវ ដា​រ៉ូ បាន​ឬ​អត់​?។ឆេង អ៊ី​វណ្ណ​រ៉ា អ្នក​ប្រដាល់​ក្លិប​សៅ​យ៉ាន់​នាគា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ចំណែក រិ​ទ្ធ រៀប អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ អេ រ៉ៃ​យ៉ា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។

រិ​ទ្ធ រៀប ជា​អ្នក​ប្រដាល់​ស្រករ​នឹង​អេ រ៉ៃ​យ៉ា ដែរ។ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​គួរសម ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​រឹងមាំ​ថែមទៀត។ ចាំមើល រវាង ​រិ​ទ្ធ រៀប និង អេ រ៉ៃ​យ៉ា នេះ តើន​រណា​ឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114