ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​ឪពុកចុង​តិរច្ឆាន​ម្នាក់ ​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី

កំពង់ចាម ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់ ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ត្រូវជា​ឪពុកចុង ​ដែល​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ដើម ​ស្ថិតក្នុង​វ័យ​អនីតិជន រហូត​បាន​សម្រេច ហើយ​រៀបចំ​សំណុំ​បែបបទ​តាម​នីតិវិធី​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ចាត់ការ​បន្ត។

ប៉ូលិស​បាន​បន្តថា​ នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ចូល​ថ្ងៃទី​១០​ ខែ​កញ្ញា ​ឆ្នាំ​២០១៩ មានឈ្មោះ​ សែម ​សុភាព ​អាយុ​៤០​ឆ្នាំ ជន​ជាតិខ្មែរ​ ត្រូវជា​ប្តី​ចុង​ បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​ឈ្មោះ​(​យ​ ដ​) ​អាយុ​១០​ឆ្នាំ​ នៅក្នុង​បន្ទប់ លើផ្ទះ​រហូត​បាន​សម្រេច។

ប៉ូលិស​បាន​បន្តថា ក្រោយពី​បានទទួល​បណ្តឹង​ភ្លាម ​បាន​ចាត់​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែកកក់​ ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវ​ជ្រាវ និង​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​សែម​ សុភាព ជា​ឪពុកចុង​ តាម​បញ្ជា​របស់ ​លោក​ហួត​ វុទ្ធី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ​ហើយ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ ដើម្បី​សាកសួរ​និង​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114