ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​ តាម​បណ្តា​ខេត្ត​ មក​ទិញ​អីវ៉ាន់​ចាប់ហួយ​យកទៅលក់​នា​ថ្ងៃ​កាន់បិណ្ឌ​ខាងមុខ

ភ្នំពេញ ៖ តាម​ប្រភព​ពី​ លោក​សាន់ ប៊ុន​ណា ប្រធាន​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា​នេះ​ថា​ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ បងប្អូន​អាជីវករ​តាម​បណ្ដា​ខេត្ត​បាន​ឡើង​មក​ទិញ​អីវ៉ាន់​ចាប់ហួយ​នៅ​ផ្សារ​ច្បារអំពៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​យ៉ាង​គំហុក​។

លោក​បន្តថា ​កាលដែល​បងប្អូន​អាជីវករ​សម្រុក​ទិញ​អីវ៉ាន់​ចាប់ហួយ​យកទៅលក់​នៅតាម​បណ្តា​ខេត្ត​នេះ​ ព្រោះ​នៅ​ថ្ងៃទី​១៤​កញ្ញា​ខាងមុខនេះ ​គឺជា​ថ្ងៃ​ដាក់​បិណ្ឌ​វេន​ទី​១​ ជា​ថ្ងៃ​ដំបូង ​នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ដែល​បុណ្យ​ភ្ជុំបិណ្ឌ​ធំ ​គឺ​ត្រូវ​នឹង​ថ្ងៃទី​២៨​កញ្ញា។

លោក​ប្រធាន​ផ្សារ​បញ្ជាក់ថា​ ជា​រៀងរាល់​ឆ្នាំ​ ទាំង​បណ្តា​អាជីវករ​ធំៗ​ ក៏ដូចជា​បងប្អូន​ដែល​មក​បំពេញ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ​ តែង​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ច្បារអំពៅ​ ព្រោះ​មានតម្លៃ​សមរម្យ​ ដែល​អាច​ឲ្យ​បងប្អូន​លោក​ទិញយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​។​ ហើយ​ប៉ុន្មាន​ថ្ងៃនេះ ​គេ​សង្កេតឃើញ​អាជីវករ​មកពី​តាម​បណ្ដា​ខេត្ត​សម្រុក​មក​ទិញ​ទំនិញ​ចាប់ហួយ​សឹង​គ្រប់​ផ្សារ ​ពិសេស​នៅ​ផ្សារ​ច្បារ​អំពៅ​លើ ​និង​ក្រោម​តែម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114