ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១០​កញ្ញា​ យានយន្ត​ល្មើស​១៨៨៨​គ្រឿង​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ សរុប១៨៩៦​គ្រឿង ក្នុងនោះ​រកឃើញ​មធ្យោ​បាយ​យានយន្ត​ល្មើស សរុបចំនួន១៨៨៨​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន១៨៨៨​គ្រឿង។

សរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ សរុប២៦៦៥២​គ្រឿង រកឃើញ​មធ្យោបាយ​ល្មើស ចំនួន១៦០៤០​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន១៥០៧៥​គ្រឿង។

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ រយៈពេល១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ សរុប​រួម ចំនួន១៩៩៧១​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន១០៩៩៧​គ្រឿង ( មួក ៨១២៨​គ្រឿង កញ្ចក់១៩៤៥គ្រឿងស្រវឹងចំនួន៣០៩​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៦១៥​គ្រឿង។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ រក​ឃើញ​មធ្យោបាយ​ល្មើស ចំនួន១២២០​គ្រឿង និង មធ្យោបាយ​ពិន័យ ចំនួន១០២៩​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ ចំនួន៩៧៤​គ្រឿង ក្នុងនោះ​រកឃើញ​យានយន្ត​ល្មើស ចំនួន៧៨៧​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៥១២​គ្រឿង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114