ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​បណ្ឌិត​អ៊ិត​ សំហេង ​ទទួលបាន​គោរមងារ​ជា «​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​ថ្នាក់​ឧត្តុង្គ​ឧត្តម​» ពី​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន

ភ្នំពេញ ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​ទទួល​បាន​គោរមងារ​ជា «​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​ថ្នាក់​ឧត្តុង្គ​ឧត្ដម​» (Distinguished Honorary Fellow) ពី​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី។

គោរមងារ​ជា «​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​ថ្នាក់​ឧត្តុង្គឧត្តម​» ដែល​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន​គោរព ប្រគល់ជូន លោក​បណ្ឌិត អ៊ិត សំហេង នាពេលនេះ ដោយ​ផ្អែកលើ​ស្នាដៃ និង​ការខិតខំ​ប្រឹង​ប្រែង​រប​ស់​ឯកឧត្ដម ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​កម្ពុជា​នាពេល​កន្លង​មក ព្រមទាំង​ឯកឧត្ដម​ជា​ឥស្សរជន​ជាន់ខ្ពស់​ដែល​បាន​ជួយ​ជ្រោមជ្រែង​គណៈ​វិស្វករ​កម្ពុជា​។​

ពិធី​ប្រគល់​គោរមងារ​នេះ បានរៀបចំ​ធ្វើឡើង​ក្នុងឱកាស​ដែល​ លោក​បណ្ឌិត អ៊ិត សំហេង​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សន្និសីទ​លើក​ទី​៣៧ របស់​អង្គការ​សហព័ន្ធ​វិស្វកម្ម​អាស៊ាន (CAFEO-37) ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​បើក​ដោយ លោក Joko Widodo ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេស៊ី​ កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

ក្នុងឱកាស​នោះ លោក​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ក៏​ទទួល​បាន​គោរមងារ «​វិស្វករ​កិត្តិយស​ជាន់ខ្ពស់​ថ្នាក់​ឧត្តុង្គឧត្តម​» ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114