ព័ត៍មានទាន់​ហេតុការណ៏
Search

CNCC ប្រកាស​ដាក់លក់​សំបុត្រ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន

សម្រាប់​ការប្រកួត​បាល់ទាត់​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ រដូវ​កាល​២០១៩ ចាប់ពី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​មាន​លក់​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​ដែល​ចង់​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការជូនដំណឹង​របស់​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា។

ក្នុងនោះ​ផង​ដែរ ចំពោះ​តម្លៃ​សំបុត្រ​ធម្មតា គឺ​៣០០០​រៀល និង​៥០០០​រៀល​សម្រាប់​វី​អាយ​ភី ដែល​នឹងមាន​ដាក់លក់​ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកញ្ញា តទៅ​នៅ​ស្នាក់ការ CNCC រហូតដល់​ថ្ងៃ​ប្រកួត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផ្ទាល់​តែម្តង​។

សម្រាប់​ការប្រកួត​គូ​ទី​១ គឺ ក្លិប​បាល់ទាត់​វិសាខា ទល់នឹង​ក្លិប​បាល់ទាត់ បឹងកេត នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​ល្ងាច ដែល​ផ្សាយ​ផ្ទាល់​ដោយ BTV ។ រីឯ​គូ​ទី​២ ព្រះខ័ន​រាជ​ស្វាយរៀង ជួប ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី ១៩ ខែកញ្ញា វេលា​ម៉ោង ៦​ល្ងាច​ដូចគ្នា ផងដែរ​។

​គួរ​រំលឹក​ថា វិសាខា បាន​យកឈ្នះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សរុប​ពីរ​ជើង ១០-០ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង បឹងកេត ឈ្នះ ខេត្តសៀមរាប ៩-០ ។ ក្រោយមក វិសាខា បន្ត​យកឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ៥-២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ បឹងកេត ឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ដូចគ្នា នៃ​លទ្ធផល​សរុប​ទាំងពីរ​ជើង​។

ក្រ​ឡែក​ទៅ​ព្រះខ័ន​រាជ​ស្វាយរៀង​វិញ ឈ្នះ​ខេត្ត​ត្បូងឃ្មុំ ៨-១ ទាំងពីរ​ជើង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង ឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៦-០។ ភ្នំពេញ​ក្រោ​ន វិញ ឈ្នះ​កំពង់ចាម ២៤-០ (​ទាំងពីរ​ជើង​) និង​ឈ្នះ ក្រសួងការពារជាតិ ក្នុង​វគ្គ​កាត់សេចក្តី​១១​ម៉ែត្រ ៥-៤៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114