ព័ត៍មានទាន់​ហេតុការណ៏
Search

កងទ័ពជើងគោក​អូស្ត្រាលី មានបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយ​ក៏​ទ័ពជើងគោក​កម្ពុជា

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr) មេបញ្ជាការ​កងទ័ពជើងគោក អូស្ត្រាលី ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ។

ក្នុងជំនួប​នេះ មេបញ្ជាការ​កងទ័ពជើងគោក អូស្ត្រាលី បានបង្ហាញ​ពី​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយ​ក៏​ទ័ពជើងគោក​កម្ពុជា ក្នុង​សកម្មភាព ដែល​បាន​អនុវត្ត​កន្លងមក។

ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍​ចំពោះ​បំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​កងទ័ព​អូស្ត្រាលី​ដែល​តែងតែ​គាំទ្រ​ផ្តល់​ការហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា នាពេល​កន្លងមក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114