ព័ត៍មានទាន់​ហេតុការណ៏
Search

ការបំពាន​លើ​គន្លង​ផ្លូវ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ

ភ្នំ​ពេ​ញ ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេតឃើញ​អ្នកបើកបរ​លើ​កំណាត់​ផ្លូវ​ គឺ​ពុំ​សូវ​គោរព​ច្បាប់​ចរាចរណ៍​ឡើយ​ពិសេស​មិន​បើកបរ​តាម​គន្លង​របស់ខ្លួន​។ អ្នកបើកបរ​ដែល​គោរព​ច្បាប់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ អ្នកបើកបរ​មួយ​ចំនួន​ហាក់​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ ដែល​បង្ក​ឲ្យ​ជួប​ការ​ស្ទះ​ចរាចរណ៍​ម្យ៉ាងទៀត​កម្លាំង​នគរបាល​មិនបាន​ចុះមក​សម្រួល​ចរាចរណ៍។

ជាក់​ស្តែង​គ្រាន់តែ​ផ្លូវ​មួយ​ ត្រូវ​បាន​មហាជន​នាំគ្នា​និយាយ​រិះគន់​ទៅលើ​អ្នកបើកបរ​លើ​កំណាត់​ផ្លូវ​បេតុង​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ចាស់​ គឺ​អ្នកបើកបរ​នាំគ្នា​រំលោភ​យក​ផ្លូវ​ម្ខាង​ដោយ​មិន​បើកបរ​តាម​គន្លង​របស់ខ្លួន​ទេ​បែរ​ជា​បើកបរ​ទាំង​បញ្ច្រាស​ទិស​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង​ពិសេស​គឺ​រៀងរាល់​ព្រឹក​តែម្តង​។

មហាជន​និយាយ​ថា ​ពេល​ដែល​មានការ​កកស្ទះ​ចរាចរណ៍​ម្តងៗ​បើសិនជា​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​កម្លាំង​ប្រជា​ការពារ​ចុះ​សម្រួល​ចរាចរណ៍​ គឺ​អាច​ឲ្យ​អ្នកបើកបរ​ខ្លះ​ធ្វើតាម​ការសម្រួល​។
ជៀសវាង​កកស្ទះ​ចរាចរណ៍​បែបនេះ​។

អ្នក​ធ្វើ​ដំណើរ​បញ្ជាក់​ថា ​រាល់ពេល​ស្ទះ​ចរាចរណ៍​សុំ​ឲ្យ​កម្លាំង​មូលដ្ឋាន​ចុះ​សម្រួល​ចរាចរណ៍​ផង​។ បើ​ពុំ​ដូច្នោះ​ទេ​ ការ​កកស្ទះ​នៅតែ​បន្ត​មាន​រៀងរាល់ថ្ងៃ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114