ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ បាន​ស្លាប់​បាត់​បង់ជីវិត ក្រោយពី​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​រាលកៃ​កាំភ្លើង​ខ្លួនឯង

រតនគិរី ៖ យុវជន​ម្នាក់ បាន​ស្លាប់​បាត់​បង់ជីវិត ខណៈ​ស្ពាយ​កាំភ្លើង​កែច្នៃ​បាន​រាលកៃ​កាំភ្លើង​របស់​ខ្លួន​ឯង​ត្រូវ​ចំក្បាល​របួសធ្ងន់។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​២ រសៀល​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ត្រង់​ចំណុច​អូរ​កប ស្ថិតនៅ​ក្នុងភូមិ​កា​ហល ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្នោះ សល់ ចំ​ម៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ នៅរស់​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។

មន្ត្រី​នគរបាល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​១២​ថ្ងៃ ជនរងគ្រោះ​មាន​គ្នា​ចំនួន​៣​នាក់​បាន​នាំ​គ្នា​ទៅ​បរបាញ់​សត្វព្រៃ​នៅ​ចំណុច​អូរ​កប ម្នាក់១-​ឈ្មោះ រ​ម៉ា​ម ពឹ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ ២-​ឈ្មោះ រ​ម៉ា​ម ណា ភេទ​ប្រស អាយុ​១៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា​ ក្រោយពី​រាល​កៃ​កាំភ្លើង​ត្រូវ​ខ្លួនឯង​ហើយ​បងប្អូន​ជនរងគ្រោះ​បាន​ដឹក​តាម​រថយន្ត​មកកាន់​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក ក៏​ដឹក​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ដេរ មុខរបួស​ហើយ ក៏បាន​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បាន​ស្លាប់​តាមផ្លូវ។

ក្រោយពី​បាន​ទទួល​ដំណឹង​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​សព រួចមក នឹង​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​យក​បុណ្យ​តាម​ប្រពៃណី​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114