ព័ត៍មានទាន់​ហេតុការណ៏
Search

២​គ្រាប់​របស់​កីឡាករ Elkeson បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិចិន​ឈ្នះ​ក្រុម​ម៉ា​ល់​ឌី​វ​៥-០​នៅ​វគ្គ​ជម្រុះ World Cup

កីឡាករ Elkeson ដែលជា​ខ្សែប្រយុទ្ធ​កើត​នៅ​ប្រទេស​ប្រេស៊ី​ល រក​បាន​២​គ្រាប់​ម្នាក់ឯង​នៅ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិចិន យកឈ្នះ​ក្រុម​ជម្រើសជាតិ​ម៉ាល់​ឌី​វ​៥-០​នៅ​ការ​ទាត់​ជម្រុះ World Cup​របស់​ពួកគេ​នៅក្នុង​ទីក្រុង Mala​កាលពី​ថ្ងៃ​អង្គារ​។

ក្រុម​អាជ្ញាធរ​បាល់ទាត់​ចិន បាន​បញ្ចូល​កីឡាករ​វ័យ​៣០​ឆ្នាំ​ម្នាក់​នេះ ទៅក្នុង​ក្រុម​ជម្រើសជាតិ​កាលពី​ខែ​មុន ដើម្បី​បង្កើន​ឱកាស​របស់​ពួកគេ​ក្នុងការ​រក​បាន​កៅអី​លេង​នៅ World Cup 2022 ក្នុង​ប្រទេស​កាតា ហើយ​កីឡាករ Elkeson ធ្វើបាន​ល្អ​ជាង​ការរំពឹងទុក​ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បានសម្រេច​២​លើក នៅ​ការប្រកួត​ក្នុង​ពូ​ល A​នៅក្នុង​ពហុ​កីឡដ្ឋាន Rasmee Dhandu ។​

ថ្វីត្បិតតែ​ក្រុម​ជម្រើស​ជាតិចិន​ធ្លាប់​លេង​តែ​ម្តងគត់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup​យ៉ាងណាក្តី ក៏​ពួកគេ​នៅតែមាន​សុទិដ្ឋិនិយម​ដែរ​ថា ពួកគេ​នឹង​អាចមាន​ឱកាស ហើយ​ក្នុងនោះ​ពួកគេ​បានអនុញ្ញាត​ឲ្យ​កីឡាករ​កើត​នៅ​បរទេស លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​។

លោក Chen Xuyuan គឺជា​ប្រធាន​សមាគម​បាល់ទាត់​ចិន (CFA)​បាន​និយាយថា យើង​ចង់​លេង​នៅ World Cup 2022​ក្នុងប្រទេស​កាតា​។ ហេតុ​ដូច្នេះហើយ កីឡាករ​អ​ព្យា​ក្រិ​ត្យ នឹង​អាចជួយ​សម្រេច​គោលដៅ​រយៈពេល​ខ្លី​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់​ពួកយើង​។

សូម​បញ្ជាក់​ថា នៅ​ការប្រកួត​មួយ​នេះ ក្រុម​ជម្រើស​ជាតិចិន បាន​គ្រប​ដណ្តប់​ការប្រកួត​ទាំងស្រុង​តែម្តង ហើយ​បានធ្វើការ​នាំមុខ​២-០​នៅក្នុង​នៅក្នុង​តង់​ទី​១ ក្នុងនោះ​កីឡាករ Wu Xi និង​កីឡាករ Wu Lei រកបាន​គ្រាប់​បាល់​ដូចគ្នា​នៅ​នាទី​៣៤ និង​នៅ​នាទី​៤៥​។

បន្ទាប់មកទៀត ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​៣​លើក​ទៀត ដោយ​កីឡាករ Yang Xu ជា​អ្នកធ្វើ​បានសម្រេច​នៅ​នាទី​៦៥ មុនពេល​កីឡាករ Elkeson ធ្វើបាន​សម្រេច​នៅ​៧​នាទីចុងក្រោយ មុនពេល​បន្ថែម​១​គ្រាប់​ទៀត​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114