ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមគ្រួសារ​ប្រណាំង​រថយន្ត F1​បាន​ចូលរួម​ពិធី​បុណ្យសព​របស់​កីឡាករ Anthoine Hubert នៅ​ប្រទេស​បារាំង

ក្រុមគ្រួសារ​ប្រណាំង​រថយន្ត Formula One​បាន​ជួបជុំគ្នា​នៅ​ទីក្រុង Chartres ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ចូលរួម​ពិធី​បុណ្យសព​កីឡាករ Anthoine Hubert ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ពេល​ប្រណាំង​រថយន្ត F2​នៅ Belgian Grand Prix កាលពី​ចុង​ខៃ​សីហា​កន្លងទៅ​។

នាង Julie គឺជា​មិត្តស្រី​របស់​កីឡាករ Hubert​បាន​និយាយប្រាប់​អ្នក​កាន់ទុក្ខ​រាប់រយ​នាក់​នៅក្នុង​ពិធីបុណ្យ​សព្វ​ក្នុង​វិហារ Gothic នោះ​ថា វា​ពិបាក​នឹង​ជឿ​ខ្លាំងណាស់​កាលដែល​មហិច្ឆតា​របស់​ពួកគេ បាន​បំបែក​ចេញពី​ពួកយើង​បែបនេះ​។

លោក Alain Prost ដែលជា​ជើងឯក F1៤​សម័យកាល ក៏បាន​រំឭក​ពី​ភាព​ចិត្តល្អ សុភាពរាបសារ និង​វៃឆ្លាត​របស់​កីឡាករ Hubert​ផងដែរ ហើយ​និង​ដំណើរ​របស់លោក​ឆ្ពោះទៅរក​ភាពរុងរឿង​នាពេល​អនាគត​។

គួរ​ឲ្យ​ដឹងថា លោក Hubert​បានឈ្នះ​ការប្រណាំង​រថយន្ត F2​ក្នុង​រដូវ​កាល​នេះ នៅ​ប្រទេស​ម៉ូ​ណា​កូ និង​នៅ ការប្រណាំង​រថយន្ត French Grand Prix ។

នៅក្នុង​ចំណោម​ភ្ញៀវ​ដែល​ចូលរួម​នោះ ក៏មាន​ទាំង​ជើងឯក F1​បច្ចុប្បន្ន Charles Leclerc ជនរួមជាតិ​បារាំង Pierre Gasly ហើយ​និង​លោក Esteban Ocon ផងដែរ​។ អ្នក​ទាំង​៣ គឺជា​មិត្ត​ភ័ក្ត្រ​នឹង​គ្នា ចាប់តាំងពី​ថ្ងៃ​ដែល​ពួកគេ​ចាប់ផ្តើម​ប្រណាំង​រថយន្ត​តូច​មកម្ល៉េះ​។

កីឡាករ Giuliano Alesi ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​រថយន្ត​៣​គ្រឿង​នេះដែរ​នោះ ក៏បាន​ចូល​រួម​ពិធី​បុណ្យ​សព​ជាមួយ​ឪពុក Jean របស់គាត់ ដែលជា​អតីត​កីឡាករ​ប្រណាំង​រថយន្ត​ផងដែរ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114