ព័ត៍មានទាន់​ហេតុការណ៏
Search

​ស្ត្រី​ចោទប្រកាន់ Neymar​ពីបទ​ចាប់រំលោភ​ត្រូវ​នគរ​ល​បាន​ប្តឹង​ពីបទ​ជម្រិត​ទារប្រាក់ និង​បរិហាកេរ្តិ៍​

​ក្រុមនគរបាល​នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​នឹងដាក់​ពាក្យបណ្តឹង​វាយបក ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់ និង​បរិហាកេរ្តិ៍ ប្រឆាំងនឹង​តារា​ម៉ូ​ដែល​ប្រេ​ស៊ី​ល​ម្នាក់ ដែល​បាន​ចោទប្រកាន់​តារាបាល់ទាត់ Neymar​ពីបទ​ចាប់រំលោភ​សេពសន្ថវៈ​នោះ​។

នាង Najila Trindade បានដាក់​ពាក្យបណ្តឹង​ចាប់រំលោភ​សេពសន្ថវៈ ទៅកាន់​ក្រុមនគរបាល​ក្រុង Sao Paulo ក្រោយពី​វិលត្រឡប់​ពី​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ប៉ារីស​វិញ ដោយ​នាង​បាន​អះអាងថា នាង​ត្រូវបាន​ចាប់រំលោភ​ដោយ​កីឡាករ Neymar​បន្ទាប់ពី​ការ​ណាត់ជួប​តាម​ការគ្រោងទុក​របស់​ពួកគេ​។​
​គួរ​ឲ្យ​ដឹងថា ចៅក្រម បាន​ច្រានចោល​បណ្តឹង​មួយ​នេះ កាលពី​ខែសីហា​កន្លងទៅ ដោយ​ពួកគេ​លើកឡើងថា នាង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​។

ផ្ទុយទៅវិញ ក្រុម​រដ្ឋអាជ្ញា​ក្រុង Sao Paulo បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុម​អ្នកស៊ើប​អង្កេត រកឃើញថា​ពី​បំណង​ជម្រិត​ទារប្រាក់ និង​បរិ​យា​កេរ្តិ៍ នៅក្នុង​បណ្តឹង​ចោទប្រកាន់​របស់​ស្ត្រី​ម្នាក់នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ ការសម្រេចចិត្ត​ផ្តាច់ព្រ័ត្រ​ថា​តើ​នឹង​កាត់ទោស​នាង Trindade ឬ​យ៉ាងណា​នោះ នឹង​ធ្លា​ក់នៅ​ដៃ​របស់​ចៅក្រម ជា​អ្នកកំណត់​។

កីឡាករ Neymar​ដែលជា​កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក តែងតែ​តវ៉ា​ពី​ភាព​គ្មាន​ទោស​ពៃ​របស់គាត់ ដោយ​លោក​បាន​និយាយថា ទំនាក់ទំនង​របស់លោក គឺ​មានការ​ព្រមព្រៀងគ្នា​ទាំងសងខាង​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114