ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​សូ​ម៉ាលី បាន​ហាលអាវ​នៅ​វគ្គ​ជម្រុះ World Cup​ដោយសារ​គ្រាប់​បាល់​នៅ​ម៉ោង​បញ្ចប់​ការប្រកួត

ក្រុម​ជម្រើសជាតិ​សូ​ម៉ាលី បាន​ជ្រុះ​ចេញពី​ការ​ទាត់​ជម្រុះ World Cup 2022​កាលពី​ថ្ងៃ​អង្គារ ក្រោយពេល​ពួកគេ​ចាញ់​ក្រុម​ជម្រើសជាតិ​ស៊ីម​បា​វ៉េ​១-៣​នៅក្នុង​ទីក្រុង Harare​។
ក្រុម​ជម្រើសជាតិ​ស៊ីម​បា​វ៉េ បាន​ឡើង​ទៅ​ជុំ​ទី​២ ជា​មួយ​នឹង​ជ័យជំនះ​ទាំង​២​ជើង​៣-២ ដោយសារ​គ្រាប់​បាល់​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​ពី​ខ្សែប្រយុទ្ធ Khama Billiat ដែល​លេង​ឲ្យ​ក្លិប​អាហ្វ្រិក​ខាងត្បូង Kaizer Chiefs។

ក្រុម​ជម្រើស​ជាតិ​សូ​ម៉ាលី ដែល​លេង​ការប្រកួត​ក្នុង​ទឹកដី​ខ្លួនឯង​នៅ​ប្រទេស​ជី​ប៊ូ​ទី ដោយសារតែ​ក្តីកង្វល់​ពី​ស្ថានភាព​អសន្តិសុខ​ក្នុងប្រទេស​ម៉ូ​ហ្គា​ឌី​ស៊ូ​នោះ បានធ្វើ​ការនាំ​មុខ​មុន​០-១​នៅ​ជើង​ទី​១​ទៅហើយ​។

ក្រុម​ជម្រើសជាតិ​សូ​ម៉ាលី គឺជា​ក្រុម​ចំណាត់​ទាប​ជាងគេ​បំផុត​នៅ​អាហ្វ្រិក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេ​រី​ទ្រី ហើយ​ពួកគេ​ទំនងជា​ឈ្នះ​ការប្រកួត​ជម្រុះ World Cup​មួយ​នេះ ជា​លើកដំបូង​ទៅហើយ ពេលដែល​ពួកគេ​តាម​ស្មើ នៅក្នុង​ទីក្រុង Harare នៅ​៧​នាទីចុងក្រោយ​។

គ្រាប់​បាល់​ពី​កីឡាករ Omar Abdullah Mohamed បានធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​សូ​ម៉ាលី​មានគុណ​សម្បត្តិ​២-១​នៅ​សម្រាប់​លទ្ធផល​ទាំង​២​ជើង ហើយ​និង​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ស៊ីម​បា​វ៉េ ត្រូវការ​២​ម៉ោង​បន្ថែមទៀត ដើម្បី​បញ្ចៀស​ផុតពី​ការ​ហាលអាវ​។

កីឡាករ Knox Mutizwa ធ្វើបាន​សម្រេច​ពី​ពី​ការ​ស៊ុត​បាល់​ពិន័យ Free-kick​នៅ​៤​នាទីចុងក្រោយ ហើយ​កីឡាករ Billiat បន្ថែម​១​គ្រាប់​ទៀត នៅ​ម៉ោង​បញ្ចប់​ការប្រកួត៕

សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114