ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ប្រើប្រាស់ ​និង​ជួញដូរ​សារធាតុ​ញៀន​០៤នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​បង្ក្រាប​បាន

តាកែវ ៖ ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​០៤​នាក់​ ត្រូវ​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តតាកែវ​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​បាទី​ បង្ក្រាបបាន​ជាមួយនឹង​វត្ថុតាង​បញ្ជូន​ឡើង​តុលាការ។

ការចុះ​បង្ក្រាប​ជនសង្ស័យ​ពាក់ព័ន្ធ​និង​គ្រឿងញៀន​នេះ ធ្វើឡើង​នៅវេលា​ម៉ោង​១៨និង​៤០​នាទី ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឈុន សុមេធា សហ​ការណ៍​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាទី នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​ត្រពាំង​សាប ស្រុក បាទី ខេត្តតាកែវ​។

ក្នុងការ​ចុះបង្ក្រាប​នោះ​ជនសង្ស័យ​០៤​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន មាន ៖
១​.ឈ្មោះ ណុប ម៉ៅ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខសញ្ញា​ម្ចាស់ផ្ទះ​ជួញដូរ​។​
២​.ឈ្មោះ សុ​ឹ​ម សុភ​ក្តិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខសញ្ញា​ជួញដូរ​។​
៣​.ឈ្មោះ គឹម ធួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខសញ្ញា​ប្រើប្រាស់​
៤​.ឈ្មោះ វ៉ន សុខ​គឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខសញ្ញា​ប្រើប្រាស់​។

ដោយឡែក​វត្ថុតាង​ដកហូត​បាន​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣២​កញ្ចប់ ទម្ងន់​២៨,១៥​ក្រាម ថ្លឹង​ទាំង​សំបក​ទូរស័ព្ទ​ចំនួន​០២​គ្រឿង ​និង​សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួន​ផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ និង​វត្ថុតាង ​ត្រូវបាន​នាំមក​ការិយាល័យ​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្តតាកែវ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114