ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លោចចិត្ត​អាណិត​ លោក សុខ ផល្លី ហៅ​ស៊ីម អ្នកកាសែត​រួម​អាជីព មាន​ជំងឺ​មហារីក​ច្រមុះ និង​ភ្នែក ធ្ងន់ធ្ងរ​ សំណូមពរ​មិត្តភ័ក្ដ ជួយ​ក្នុង​គ្រា នៃ​ជីវិត​ចុង​ក្រោយ​

កំពង់ឆ្នាំង ​៖ ជីវិត​មនុស្ស​គ្រប់ៗ​រូប កើតមក​មាន​ សុខទុក្ខ ​ជួប ព្រាត់ គឺជា​ដំណើរ​ជីវិត​ដែល​គ្មាន​អ្នក​ណា​មួយ​គេចផុត​ឡើយ។ នៅពេលនេះ ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ លោក សុខ ភ​ល្លី ហៅ​ស៊ីម មាន​ទីលំនៅ​ភូមិ​ម៉ុង​បារាំង​ សង្កា​ត​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជា​និពន្ធ​នាយ​កាសែត មជ្ឈមណ្ឌល​ថ្ងៃនេះ កំពុងមាន​ជំងឺ​មហារីក​ច្រមុះ រាលដាល​មក​ភ្នែក​ងងឹត​លែង​មើលឃើញ​ទៅហើយ ដែល​កំពុង​ជួប​លំបាក​យ៉ាងខ្លាំង​នៅក្នុង​ជី​វិត​ចុង​ក្រោយនេះ ដែល​កំពុង​ត្រូវការ​មិត្តភក្ដិ​រួម​អាជីព​ជួយ​ទៅតាម​សទ្ធា ដើម្បី​ចាក់​ថ្នាំ​គីមី​ពន្យារ​ជីវិត​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ។

តាម​ការរៀប​រាប់រប​ស់​ក្រុមគ្រួសារ លោក​ស៊ីម​ គិត​មកដល់ពេលនេះ​មាន​ជំងឺ​មហា​រីក​ខាងលើ ជាង​៥​ខែ​ហើយ និង​បាន​ស្វែងរក​ការព្យាបាល​គ្រប់​មន្ទីរពេទ្យ ក្នុងប្រទេស​ និង​ក្រៅប្រទេស​អស់ចិត្ត​ហើយ​ដែល​មិន​អាចជួយ​ព្យាបាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បានឡើយ​។ ប៉ុន្តែ​ពេលនេះ​អ្វីដែល​អាច​ពន្យារ​ជីវិត​លោក​បាន​មួយ​រយៈ​ទៀត​នោះ គឺ​ក្នុង​៣​អាទិត្យ​ ត្រូវ​ឡើងទៅ​ចាក់​ថ្នាំ​គីមី​នៅ​មន្ទីរពេទ្យ​រុស្សី ក្នុង​ក្រុង​ភ្នំពេញ​ម្តង ក្នុង​១​ម្តងៗ ​ត្រូវ​ដេកពេទ្យ​ចាក់​ថ្នាំ​រយៈពេល​៣​ថ្ងៃ អស់​ប្រាក់​ពី​៨០០​ ទៅ​៩០០​ដុល្លារ បូក​និង​សោយ​ហ៊ុយ​ស្នាក់នៅ។

តម្រូវការ​ដ៏​ចាំបាច់​ខាងលើនេះ លោក ស៊ីម និង​ក្រុមគ្រួសារ ពិតជា​មានលទ្ធភាព​តិចតួច​ណាស់​ដោយ​សំណូមពរ​ដល់​មិត្ត​រួម​អាជីព មិត្តភ័ក្ដិ ជួយឧបត្ថម្ភ​តាម​សទ្ធា ដោយ​ក្តី​អនុគ្រោះ។

ដោយឡែក នៅ​ល្ងាច​ថ្ងៃ​ទី​១១​កញ្ញា​នេះ​ដែរ លោក ឈៀង ថា​រិ​ទ្ធ ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី បាន​នាំ​យក​អំណោយ​របស់​សប្បុរស​ចំនួន​៤០​ម៉ឺន​រៀល ទៅ​ប្រគស់​ជូន​ក្រុមគ្រួសារ និង​ លោក ស៊ីម។

ក្នុងពេល​នោះដែរ លោក សុខ ផល្លី និង​ក្រុមគ្រួសារ សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​មិត្ត​រួម​អាជីព និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​លោក​ក្នុង​ពេលនេះ ក៏ដូចជា​ពេល​កន្លង​មក សុំឲ្យ​សប្បុរសជន​ទាំងអស់​ទទួល​បាន​សេចក្តីសុខ​គ្រប់ប្រការ កុំឲ្យ​មាន​ជំងឺ​បៀតបៀន​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114