ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង បើក​ថវិកា​បេឡា​មរណ​សង្គ្រោះ​ចំនួន​៨​លាន​រៀល ជូន​គ្រួសារ​អតីត​យុទ្ធជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​ចំនួន​២​គ្រួសារ

កំពង់ឆ្នាំង ៖ ក្រុមការងារ សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ លោក​វរសេនីយ៍​ឯក លោក ឃូ សុផាន់ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ឆ្នាំង តំណាង លោក​ឧត្ដម​សេនីយ៍​ទោ ធន ធឿន ប្រធាន សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ថ្ងៃ​នៅ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​នាំយក​នូវ​ថវិកា​បេឡា​មរណ​សង្គ្រោះ ចំនួន ៨,០០០,០០០ រៀល រួមជាមួយ​សារ​រំលែក​ទុក្ខ ជូន​គ្រួសារ​សព អតីត​យុទ្ធជន​២​គ្រួសារ​គឺ ៖
១.លោកស្រី អៀម លីម ត្រូវជា​ប្រពន្ធ របស់​សព សមាជិក​អតីតយុទ្ធជន​កម្ពុជា​ ឈ្មោះ ខាន់ លាប ប្រភេទ​និវត្តជន ID (RB06000209) ទទួលមរណភាព​វេលា​ម៉ោង​០១​និង​២០​នាទី ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។
២.លោកស្រី ណ​យ សុខ ត្រូវជា​កូន របស់​សព សមាជិក​អតីតយុទ្ធជន​កម្ពុជា​ឈ្មោះ ស្រស់ ឌិន ប្រ​គ្រួសារ​ពលី ID(SC87000237) ទទួលមរណភាព​វេលា ម៉ោង​០៩​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ។

នៅក្នុង​កម្មវិធី​ខាងលើនេះ លោក​វរសេនីយ៍ឯក លោក ឃូ សុផាន់ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ឆ្នាំង បាន​ថ្លែង​ទៅកាន់​ក្រុមគ្រួសារ​អ​តីត​យុទ្ធជន​ថា ​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប​ង​ប្អូន​អតីតយុទ្ធជន​កម្ពុជា ​និង​ក្រុមគ្រួសារ ទូទាំងប្រទេស និង​ដោយមាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្នុង​ពេលនេះ ក្រុមការងារ​យើង បាន​បើកប្រាក់​មរណៈ​សង្គ្រោះ ដែលជា​គោល​របបជូន​បងប្អូន​ជា​ក្រុមគ្រួសារ​រួចហើយ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​អោយ​បាល​ទាន់ពេលវេលា។

ដោយឡែក​នៅ​ក្នុង​ពិធី​នេះ ក្រុមគ្រួសារ​របស់​សព បាន​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន ដោយ​សូម​គោរព​ជូនពរ សម្ដេច ហ៊ុន សែន សូម​មាន​សុខ​ភាព​ល្អ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​រៀង​រហូត និង​ក្រុមការងារ សូម​ជួបប្រទះ​ពុទ្ធពរ​៤​ប្រការ​ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114