ព័ត៍មានទាន់​ហេតុការណ៏
Search

​iOS 13 គាំទ្រ​ឧបករណ៍​ណា​ខ្លះ ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ណា?

អំឡុង​ពេល​ចេញ​ផ្សាយ iPhone បី​សេរ៊ី​កាល​ពី​យប់​ថ្ងៃ​ទី ១០ ​កញ្ញា ក្រុមហ៊ុន Apple ក៏​ឆ្លៀត​ប្រកាស​ត្រួសៗ​នូវ​ប្រព័ន្ធ iOS 13។ តើ​អ្នក​ដឹង​ទេ​ជំនាន់​ OS ចុង​ក្រោយ​នេះ អាច​ប្រើប្រាស់​បាន​នៅ​ថ្ងៃ​ណា?

សព្វថ្ងៃ​កំណែ​សាកល្បង iOS 13 Golden Master Version ​ក៏​កំពុង​ដាក់​ឲ្យ​អ្នក​អភិវឌ្ឍ (Developer) ​ប្រើប្រាស់​បាន​ហើយ ដោយ​ឡែក​កំណែ​ពេញ​លេញ​ផ្លូវការ​ នឹង​ដាក់​ឲ្យ​អាប់ដែត​នៅ​ថ្ងៃ​ទី ១៩ ​កញ្ញា​ខាង​មុខ។ សម្រាប់​ប្រភេទ iPadOS ចេញ​ក្រោយ​នោះ​គឺ​នៅ​ថ្ងៃ​ទី ៣០ ​កញ្ញា។

បើ​សួរ​ថា ​ឧបករណ៍​ណា​ខ្លះ​ដែល​គាំទ្រ​ OS ថ្មី គឺ​យើង​ផាត់​ចោល​ជំនាន់ iPhone 6/6 Plus ខណៈ iPad រាប់​ចាប់​ពី Air 2 និង iPad Mini 4 ឡើង​ទៅ ក៏​ដូច​ជា iPhone SE។ ឧបករណ៍​ដែល​មិន​គាំទ្រ​មាន​ iPhone 5S, iPhone 6/6 Plus, iPad Air, iPad Mini 2 និង Mini 3៕

ប្រភព៖ TechRadar



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114