ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​អ្នក​រត់​ផាស​អាប់ ​រឹបអូស​ថ្នាំញៀន​ជិត​៤​គីឡូក្រាម

ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ បានឲ្យ​ដឹង​នា​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ថ្នាំញៀន​ប្រមាណ​ជិត​៤​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​រឹបអូស​វត្ថុតាង​ជាក់ស្ដែង​នៅ​កន្លែង​កើតហេតុ។

លោក​ឡឹ​ក វណ្ណៈ បាន​បញ្ជាក់ថា ការបង្ក្រាប​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ បន្ទប់​លេខ​៩ ផ្លូវ​លំ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ យ៉េន ជឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ជា​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា ផេ​ស្អាប់ (PASSAPP) និង​ជា​អ្នកទិញ លក់​គ្រឿងញៀន។

ចំពោះ​វត្ថុតាង​ចាប់យក​ជា​សារធាតុ​ញៀន​ធ្វើតេស្ត​វេច​ខ្ចប់​រួច​រួមមាន ៖
១-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៣២៥៤.៣១​ក្រាម ។​
២-​កេ​តា​មីន​ទម្ងន់ ៣៤៦​ក្រាម ៣៥
៣-​អិ​ច​ស្តា​ស៊ី (MDMA)​ទម្ងន់ ២៥៣.២៣ ក្រាម សរុប​រួម​ស្មើ ៣៨៥៣ ក្រាម​៨៩ មាន​ជិត​៤​គីឡូក្រាម។ រីឯ​វត្ថុតាង និង​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114