ព័ត៍មានទាន់​ហេតុការណ៏
Search

គាស់​ស្រា​បៀរ​កម្ពុជា​កំប៉ុង​ទី​១ ត្រូវ​រង្វាន់​ធំ ៤០​លាន​រៀល

គាស់​ស្រា​បៀរ​កម្ពុជា​កំប៉ុង​ទី​១ ដែល​ទិញ​យកមក​ជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​របស់លោក យ៉ង់ សុភា​រៈ នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ត្រូវ​រង្វាន់​៤០​លាន​រៀល ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​អធិកអធម។

លោក សុភា​រៈ បាន​រៀបរាប់ថា​៖ «​ថ្ងៃ​ដែល​ខ្ញុំ​ឡើងផ្ទះ គឺ​សប្បាយ​ខ្លាំងណាស់ ព្រោះ​បាន​ត្រូវ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ហើយ​ពិសេស​ត្រង់​ថា រង្វាន់​ដែល​ត្រូវ​នោះ គឺជា​កំប៉ុង​ទី​១ ដែល​ប្រពន្ធ​ខ្ញុំ​គាស់​ថែមទៀត​»​។

ម្ចាស់​គេហដ្ឋាន​ដ៏​ថ្មី​សន្លាង​រូបនេះ​ នឹង​យកប្រាក់​រង្វាន់​មួយចំណែក​ដែល​ត្រូវ ទៅ​ជួយ​គាំទ្រ​ដល់​ជីវភាព​បងប្អូន​ខ្លះ ហើយ​សល់​ប៉ុន្មាន​នឹង​យកទៅ​កែច្នៃ​ផ្ទះ​របស់លោក​បន្ថែមទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114