ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ចោរឆក់​៦​នាក់​ ឡើង​តុលាការ

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ជា​ក្រុមចោរឆក់ តាម​ដងផ្លូវ​បង្ក​គ្រោះថ្នាក់​ចំនួន​៦​នាក់ ឡើង​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។

ក្រុម​ចោរហារយ​ដែល​ឆក់​ឥត​ល្ហែ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវបញ្ជូន​ឲ្យ​តុលាការ​សាកសួរ​នេះ ៖
ទី​១/ ឈ្មោះ ជី លី​ហេង ហៅ​ឆើត ភេទ​ប្រុស អាយុ១៧​ឆ្នាំ។
ទី​២/ ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ១៦​ឆ្នាំ ​
​ទី​៣/ ឈ្មោះ សូ ណង​បុត្រា ភេទ​ប្រុស អាយុ១៤​ឆ្នាំ ​
​ទី​៤/ ឈ្មោះ គុជ ពី​រតនា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ​
​ទី​៥/ ឈ្មោះ​ឳ​ម ជ័យ​រ័ត្ន ភេទ​ប្រុស អាយុ២៨​ឆ្នាំ។ ចោរឆក់​ទាំង០៥​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដង្កោ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣និង​០០​នាទី នៅផ្ទះ​របស់​ពួកគេ ចំណុច​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
ទី​៦/ឈ្មោះ ថន ច​ន្ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​១៤:០០​នាទី នៅ​ចំណុច​ស្តង់​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

សរុប​ជនសង្ស័យ​ទាំង០៦​នាក់ ខាងលើ គឺជា​បក្សពួក​ក្រុមចោរ​ឆក់​តែមួយ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​ស្ត្រីជន​រងគ្រោះ​ជា​ជនជាតិ​ចិន បានសម្រេច នៅ​ចំណុច​ផ្លូវ​១២៨ កែង​ផ្លូវ​២៤៥ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០និង​៣០​នាទី និង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រាវជ្រាវ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ទើបតែ​បញ្ជូន​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់​នាពេលនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114