ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​អ្នក​ជាមួយ​កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6!!

ភ្នំពេញ ​៖​ នេះ​គឺជា​សញ្ញាណ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ហ្វេ​នៗ Galaxy ថេ​ប្ល៊ែ​ត សាម​សុង ទាំងអស់​! ចាប់តាំងពី Galaxy Tab S6 មកដល់​កម្ពុជា​ភ្លាម​បានធ្វើឱ្យ​អ្នកគាំទ្រ​ទាំងអស់​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​រូបរាង​, ពណ៌​, បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ និង​លក្ខណៈពិសេសៗ​ជាច្រើន​ទៀត​ដែលមាន​មុខងារ​អាចធ្វើ​ការជំនួស Laptop បាន​យ៉ាង​ងាយ​ដោយ​ភ្ជាប់​មកជា​មួយ​ប៊ិក​វេទមន្ត S pen សម្រាប់​ការសរសេរ​, គូរគំនូរ​ព្រៀង​, និង​ការបញ្ជា​សម្រាប់​ការកម្សាន្ត​នានា​ផងដែរ​!

គួរបញ្ជាក់​ផងដែរ​ថា​កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 នេះ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​កម្រាស់​កាន់​តែ​ស្តើង ស្រាល​ងាយស្រួល​យកតាម​ខ្លួន កាមេរ៉ា​ក្រោយ 2 គ្រាប់ ដំបូង​គេ​បំផុត និង​មាន​មុខងារ​ច្រើន​ទៀត​! និយាយ​ទៅ សាម​សុង ពិតជា​ខ្លាំង និង​ផ្តល់ជូន​ភាព​អស្ចារ្យ​កាន់តែច្រើន​ដល់​អ្នកប្រើប្រាស់​ផលិតផល​របស់ខ្លួន​ទាំងអស់​! លើក​នេះ​អ្វី​គ្រាប់​យ៉ាង​គឺមាន​លក្ខណៈ​កាន់តែ​ប្រសើរ និង​អស្ចារ្យ​ជាង​មុន​ច្រើនណាស់​មិន​ចាញ់​អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក​ប៉ុន្មាន​នោះទេ​! ឡូយ​…​ទំនើប​អស្ចារ្យ​មែន​!!

​លោកអ្នក​ប្រាកដជា​អន្ទះសារ​ចង់ដឹង​ពី​លក្ខណៈសម្បត្តិ​លម្អិត​របស់ Galaxy Tab S6 នេះ​ខ្លាំង​ហើយ​មើលទៅ​! អ៊ីចឹង​សូម​មក​មើល​ជាមួយ​ខ្ញុំ និង​សម្រេចចិត្ត​ធ្វើជា​ម្ចាស់​ដោយ​មោទនភាព​ទាំងអស់គ្នា​!! កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 ដ៏​គួរឱ្យ​ស្ញប់​ស្ញែ​នេះ​ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​៖
– ទំហំ​អេក្រង់​៖ 10.5 អ៊ី​ញ​
– ប្រភេទ​អេក្រង់​៖ Super AMOLED
– កាមេរ៉ា​ម​ក្រោយ​៖ ចំនួន 2 គ្រាប់​! កាមេរ៉ា​គោល​ទំហំ 13 MP និង U-Wide ទំហំ 5 MP
– កាមេរ៉ា​មុខ​៖ 1 គ្រាប់​ទំហំ 8MP
– រ៉េ​ម (RAM)៖ ចាប់ពី 6 GB ដល់ 8 GB
– រ៉ូម (ROM)៖ ចាប់ពី 128 GB ដល់ 256 GB និង​អាច​បន្ថែម​ក្រៅ​រហូតដល់ 512 GB
– ទំហំ​ថ្ម​៖ 7,040 mAh (​អាច​មើល​វីដេអូ​បាន​រហូតដល់ 15 ម៉ោង​!!)
– បច្ចេកវិទ្យា​ដោះ​សោរ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​ដើម្បី​ដោះ​សោរ (Optical On-Screen) និង​ស្កេ​ន​មុខ​
– រន្ធ​បំពង​សំឡេង​៖ មាន​រន្ធ​បំពង​សំឡេង​ចំនួន 4 គ្រាប់ (​លើ ក្រោម សងខាង ឆ្វេង ស្តាំ​) !
– ប្រព័ន្ធ​ប្រតិបត្តិការ​៖ Android 9 Pie
– រន្ធ​ស៊ីម​កាត​៖ ដាក់​ស៊ីម​កាត​បាន 1

​នៅ​មិនទាន់​រៀបរាប់​អស់​នៅឡើយ​ទេ​! កំពូល​ថេ​ប្ល៊ែ​ត Galaxy Tab S6 នេះ​នៅមាន​ចំណុច​ពិសេស​អស្ចារ្យ​ជាច្រើន​ទៀត​ដែល​អតិថិជន​ទាំងអស់​មិនទាន់​បានដឹង​អស់​! ប្រសិនបើ​ចង់​ជ្រាប​ច្បាស់​សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់​នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 !!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114