ព័ត៍មានទាន់​ហេតុការណ៏
Search

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន OPPO ឈរលើលំដាប់លេខរៀងជួរមុខគេនៅកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កំពុងឡើងកូដខ្លាំងរហូតអាចគ្រប់គ្រងតំណែងជួរមុខគេនៅកម្ពុជានិងប្រទេសពីរផ្សេងទៀត។

ខាងក្រោមនេះជាហេតុផលចម្បងៗនៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយនេះ៖

ហេតុផលទី១៖ OPPO គឺជាក្រុមហ៊ុនដែលតែងតែគិតគូរពីគុណភាព និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ ជាទូទៅមុននឹងបញ្ចេញចរាចរណ៍ទូរស័ព្ទនៅលើទីផ្សារ ក្រុមហ៊ុនមួយនេះបានធ្វើការតេស្តសាកល្បង និង ត្រួតពិនិត្យនូវកម្រិតគុណភាពយ៉ាងល្អិតល្អន់ យ៉ាងផ្ចិតផ្ចង់ រួមមាន៖

ការធ្វើតេស្ត លើភាពធន់និងរឹងមុំារបស់ទូរស័ព្ទនីមូយៗ មុននឹងបញ្ចេញមកទីផ្សារ ហៅថា (FREE DROP TEST) តាមរយៈម៉ាស៊ីនបត់បែន វាយបោកនិងទម្លាក់ទូរស័ព្ទកម្ពស់ជាងមួយ១ម៉ែត្រក្នុងម៉ាស៊ីន ប្រហែល២៨០០ដង។

ការធ្វើតេស្តខូសមិកតិច (COSMETIC TEST) ដើម្បីស្វែងរកប្រតិកម្មគីមីនៅក្នុងទូរស័ព្ទ។

ការធ្វើតេស្ត លើប៊ូតុងថាមពល ហៅថា (BUTTON POWER TEST) ចំនួន៥ម៉ឺនដង។

ការធ្វើតេស្ត (WATER RESISTANT) រយៈពេល ១០នាទី (ក្រោមសំណើម និង ដំណក់ទឹកភ្លៀង)

ការធ្វើតេស្តកាមេរ៉ាថតរូបនៅទីតាំងផ្សេងៗគ្នា (មានពន្លឺ&អត់ពន្លឺ) រាប់ម៉ឺនដង។

ការធ្វើតេស្ត ភាពធន់នឹងបរិស្ថាន (ENVIRONMENTAL RESILIENCE) ក្នុងសីតុណ្ហភាពក្តៅខ្លាំង ៥៥ អង្សាសេ និង ក្នុងស្ថានភាពសំណើម ៩៥ភាគរយដើម្បីធានាថាវាមិនផ្ទុះមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ដូច្នេះបើលទ្ធផលនៃការធ្វើតេស្តនោះបរាជ័យក្រុមហ៊ុននឹងមិនផលិតទូរស័ព្ទស៊េរីនោះឡើងវិញទេប៉ុន្តែពួកគេនឹងសិក្សានូវចំណុចខ្វះខាតសម្រាប់ការផលិតនូវទូរស័ព្ទម៉ូឌែលលើកក្រោយៗទៀត។

ហេតុផលទី២៖ OPPO ប្រកាន់គោលជំហរតស៊ូ និង ការច្នៃប្រឌិតខ្ពស់ឈានមុខគេ តម្រូវទៅតាមចិត្តអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ពីមួយជំនាន់ទៅមួយជំនាន់ ទូរស័ព្ទរបស់ក្រុមហ៊ុនមួយនេះ តែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ក្រុមយុវវ័យ ដោយទទួលបានការកោតសរសើរលើ សមត្ថភាព បច្ចេកវិទ្យា រូបរាង ពណ៌សម្បុរ កាមេរ៉ាថតរូប និង ថាមពលថ្ម ជាដើម ដែលស័ក្តសមនឹងតម្លៃដែលបានចរាចរណ៍នៅលើទីផ្សារ។ 

ហេតុផលទី៣៖ OPPO ខ្លាំងខាងថតរូបស្អាត ត្រូវចិត្តអ្នកប្រើប្រាស់ គ្រប់ស្រទាប់ គ្រប់វ័យ រហូតអាចក្លាយជាម៉ាកទូរស័ព្ទដែលមានគុណភាពល្អ   ត្រូវបានគេដាក់រហ្ស័សនាមថាជាអ្នកជំនាញកែសម្រស់ និង អ្នកជំនាញថតរូប Portrait ច្បាស់ល្អឥតខ្ចោះក្រោមការអភិវឌ្ឍន៍និងច្នៃប្រឌិតឥតឈប់ឈរពីមួយជំនាន់ទៅមួយជំនាន់។

ហេតុផលទី៤៖ OPPO មានមជ្ឍមណ្ឌលជួសជុលទូរស័ព្ទដៃ (OPPO Service Centre) ផ្ទាល់ខ្លួនជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា ដែលបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់ទីកន្លែង សម្រាប់អតិថិជនថ្មី OPPO នឹងផ្តល់ជូននូវការធានាលើសេវាកម្មជួសជុលដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយឆ្នាំ! ក្នុងករណីទូរស័ព្ទទើបនឹងទិញក្នុងរយៈពេល៧ថ្ងៃមានបញ្ហាគ្រឿងម៉ាស៊ីន នោះក្រុមហ៊ុន និងប្តូរគ្រឿងម៉ាស៊ីនទូរស័ព្ទដោយឥតគិតថ្លៃ

។ អ្វីដែលកាន់តែពិសេសសម្រាប់ទូរស័ព្ទ OPPO Reno 10X Zoom អាចទទួលសេវាជួសជុលបានយ៉ាងងាយស្រួល គ្រប់បណ្តាប្រទេសដែលមាន Brand OPPO នៅទីនោះស្រាប់ អំឡុងពេលដែលលោកអ្នកជួបបញ្ហា។ 

យោងតាមហេតុផលខាងលើនេះហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO អាចនិយាយបានថាវាមានភាពស័ក្តិសម ក្នុងការឈរលើលំដាប់លេខរៀងជួរមុខគេ ពិតប្រាកដមែន! ផ្អែកលើគុណភាពផលិតផល ការគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ និង ការជូនសេវាទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនមួយនេះ នៅតែបន្តភាពច្នៃប្រឌិតឥតដែនកំណត់របស់ខ្លួន ផ្នែកបច្ចេកវិទ្យា និង ការរចនាសោភ័ណភាព ទូរស័ព្ទ​OPPO គឺដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់របស់ខ្លួន ដែលជាមូលហេតុមួយធ្វើឲ្យ Brand ទូរស័ព្ទចាស់ទុំមួយចំនួន ញាក់សាច់ម្តងៗដែរ! ដូច្នេះយើងចាំអ៊ុតមើលបន្តទៅទៀតថា តើ OPPO អាចដណ្តើមយកចំណាត់ថ្នាក់អ្វីជាបន្តនៅក្នុងពិភពបច្ចេកវិទ្យាទូរគមនាគមន៍ឥតខ្សែមួយនេះ?



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114