ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី​កំពុង​កើនឡើង​ដែល​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ពី​ការ ឡើងក​ម្តៅ​ពិភពលោក

ទិន្នន័យ​ផ្កាយរណប​បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អគ្គិភ័យ​នៅក្នុង​ព្រៃ​ទឹកភ្លៀង​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដោយបាន​សាយភាយ​ផ្សែង​អ័ព្ទ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​និង​បន្ថែម​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​កំណើន​ភ្លើង​ឆេះ​ព្រៃ​នៅ​ទូទាំង​ពិភពលោក​ដោយសារ​ការ​ឡើងក​ម្តៅ​ជាស​កល​។​

ការដុត​ភ្លើង​ដោយ​ខុសច្បាប់​ដើម្បី​សម្អាត​ដី​សម្រាប់ធ្វើ​កសិកម្ម​បាន​និង​កំពុង​ឆាបឆេះ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ Borneo ខណៈ​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ដាក់ពង្រាយ​ឧទ្ធម្ភាគចក្រ​ទម្លាក់​ទឹក​និង​កងកម្លាំង​សន្តិសុខ​រាប់ពាន់នាក់​ដើម្បី​ទៅ​ដោះស្រាយ​។​

វា​គឺ​ជាការ​ផ្ទុះឡើង​ចុងក្រោយបង្អស់​នៃ​ភ្លើង​ឆេះ​ព្រៃ​ទូទាំង​ពិភពលោក​។ គ្រោះ​អគ្គិភ័យ​ដ៏​ធំ​បាន​ឆាបឆេះ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​នៅ​តំបន់​អាមេរិក​ខាងត្បូង​ខណៈពេលដែល​ភ្លើង​ឆេះ​ព្រៃ​កំពុងតែ​រាលដាល​ពាសពេញ​ប្រទេស​អូស្ត្រាលី​ភាគ​ខាងកើត​។​

ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូនេស៊ី​គឺជា​បញ្ហា​ប្រចាំឆ្នាំ​ប៉ុន្តែ​វា​កាន់តែ​អាក្រក់​ទៅៗ​នៅ​ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ស្ងួត​ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​បាន​បណ្តាល​ឲ្យ​មាន​ផ្សែង​ពុល​អណ្តែត​លើ​ប្រទេស​ម៉ាឡេស៊ី​និង​បង្ក​ជា​ជម្លោះ​ការទូត​មួយ​។​

យោងតាម​មជ្ឈមណ្ឌល​ឧតុនិយម​អាស៊ាន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​បាន​និយាយថា ចំនួន​នៃ​ចំណុចក្តៅ​ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​ថា​ជា​កន្លែង​មានឱកាស​ខ្ពស់​នៃ​ការឆាបឆេះ​គឺ​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ពុធ​។​

យោងតាម​តួលេខ​ពី​មជ្ឈមណ្ឌល​នេះ​ដែល​បាន​ឃ្លាំមើល​ការផ្ទុះ​ឡើង​នៃ​ភ្លើង​ឆេះ​ព្រៃ​និង​ផ្សែង​អ័ព្ទ​បាន​បង្ហាញថា មាន​ចំណុចក្តៅ​ចំនួន​១,៦១៩​កន្លែង​ត្រូវបាន​រកឃើញ​លើ​កោះ Borneo និង​កោះ​ស៊ូ​ម៉ា​ត្រា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114