ព័ត៍មានទាន់​ហេតុការណ៏
Search

ដាវ នី​ម នាំ​មុខ​គេ​ក្នុងនាម​ជា​កីឡាករ​ខ្មែរ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ ក្នុង​លី​គ​កំពូល​កម្ពុជា

សមាជិក​របស់​ក្លិប​គីរីវង់​សុខ​សែន​ជ័យ កីឡាករ ដាវ នី​ម បាន​នឹង​កំពុង​នាំមុខ​ក្នុងនាម​ជា​កីឡាករ​ខ្មែរ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) នៅក្នុង​សប្ដាហ៍​២១ នៃ​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​២០១៩ នេះ​បើ​មិន​រា​ប់ប​ញ្ជូ​ល​ជាមួយ​កីឡាករ​បរទេស​។

ដាវ នី​ម បច្ចុប្បន្ន​កំពុងមាន ១៣​គ្រាប់​ក្នុង​ដៃ ស្រប​ពេលដែល កែវ សុខ​ផេង (​វិសាខា​) ឈរ​នៅ​លេខ​២ មាន ១១​គ្រាប់ និង​តាម​ពីក្រោយ​ជា​បន្តបន្ទាប់​រួមមាន រ៊ឺ​ង ប៊ុន​ហៀ​ង (​ក្រសួងការពារជាតិ​) ៩​គ្រាប់​, នួន បុរី (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​) ៨​គ្រាប់​, ម៉ៅ ពិសិដ្ឋ (​ភ្នំពេញ​ក្រោ​ន​) ៧​គ្រាប់​, ប្រាក់ មុន្នី​ឧ​ត្ត​ម (​ព្រះខ័ន​រាជ​ស្វាយរៀង​) ៧​គ្រាប់​, ចាន់ វឌ្ឍនាកា (​បឹងកេត​) ៧​គ្រាប់ និង​មួន ណា​រ៉ា (​អគ្គិសនី​កម្ពុជា​) ៧​គ្រាប់​។

​យ៉ាងណាមិញ​រំលឹក​ទៅ​បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ជារួ​ម​វិញ កីឡាករ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង Mbarga Privat បាន​បន្តកាន់កាប់​តំណែង​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) ជាមួយ​គ្រាប់​បាល់ ២៥​គ្រាប់ ស្មើ​និង​កីឡាករ Dzarma Bata របស់​ភ្នំពេញ​ក្រោ​ន​។

​កីឡាករ Da Cruz Guardiano (​វិសាខា​) បាន​ហក់​ឡើងមក​លេខ​៣ បន្ទាប់ពី​រកបាន ៥​គ្រាប់​ម្នាក់ឯង​បូក​នឹង​សប្ដាហ៍​ចាស់​រកបាន ១៦​គ្រាប់ សរុប ២១​គ្រាប់ និង​បន្ត​តាម​ដោយ Okereke Timothy (​អង្គ​រថា​យ​ហ្គឺ​រ​) បាន​នឹង​កំពុង​ដេញ​ពីក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​ដោយ​ឈរ​នៅ​លេខ​៤ មាន ២០​គ្រាប់ ស្មើគ្នា​ជាមួយ Ajayi Opeyemi Korede (​វិសាខា​) រកបាន ២០​គ្រាប់ បន្តម​កទៀត Okereke Timothy (​អង្គ​រថា​យ​ហ្គឺ​រ​) ២០​គ្រាប់​, Athuheire Kipson (​ណាហ្គា​វើ​លដ៍​) ១៩​គ្រាប់ Esoh Omogba (​ណាហ្គា​វើ​លដ៍​) ១៧​គ្រាប់​, Paulo Victor (​ភ្នំពេញ​ក្រោ​ន​) ១៦​គ្រាប់​, Booysen Shane (​ភ្នំពេញ​ក្រោ​ន​) ១៦​គ្រាប់​, និង Coulibali Kader (​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​) ១៥​គ្រាប់​។

សមិទ្ធផល​ពីរ​ខាងលើនេះ គឺ​នឹង​ត្រូវ​បាន​កត់​ជា​កំណត់ត្រា​សម្រាប់​ជា​ពាន​លក្ខណៈ​បុគ្គល​ផង​ដែរ​នៅ​ចុង​រដូវ​កាល​នៃ​លី​គ ដោយ​ក្នុង​នោះ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ នឹង​ទទួល​បាន​ស្បែកជើង​មាស អម​ជាមួយ​ប្រាក់​លើកទឹកចិត្ត​។

សូម​បញ្ជាក់​ថា លី​គ​កំពូល​កម្ពុជា​បានបញ្ចប់​ការប្រកួត​កាលពី​ពាក់កណ្ដាល​ខែមីនា ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ តាមរយៈ​ក្រុម​ដែលមាន​ពិន្ទុ​លើ​គេ​នឹង​ទទួលបាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ផ្ទាល់​តែម្ដង​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114