ព័ត៍មានទាន់​ហេតុការណ៏
Search

រយៈពេល​៣​ថ្ងៃ នៃ​ការចូលរួម​សនិ្នសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការវិវឌ្ឍ​ន៍​ថ្មី​សម្រាប់​កម្ពុជា

ភ្នំពេញ ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ស​និ្ន​សីទ មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​។

ស​ន្និសីទ​បាន​បើក​ក្រោម​អធិបតីភាព​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​មានការ​ចូលរួម​ពី​សំណាក់​មេបញ្ជាការ​កងទ័ព​ជើងគោក​នៃ​ប្រទេស​មហាអំណាច និង​តំបន់​ជាច្រើនរូប​ផងដែរ​។ នៅក្នុង​ឱកាស​ចូលរួម​ស​និ្ន​សីទ​ដ៏​មាន​សារសំខាន់​នេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា​ជាមួយ មេបញ្ជាការ​កងទ័ពជើងគោក​ប្រទេស​ចិន អាមេរិក អូស្ត្រាលី ហ្វីលីពីន វៀតណាម សឹង្ហ​បុរី និង​ប្រ៊ុយណេ ដែល​រាល់​កិច្ច​ជំនួប ភាគី​ទាំងអស់​សុទ្ធតែ​បាន​ប្តេជ្ញា​ការ​ជាមួយ​ភាគី​កម្ពុជា​ថា​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត ​ជាពិសេស​លើ​ផ្នែក​សន្តិសុខ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក ក្រោម​បរិយាកាស​នៃ​ការ​គោរព​គ្នា ស្និទ្ធស្នាល និង​រីករាយ​ក្រៃលែង​។​

នេះ​គឺជា​ការ​ការវិវឌ្ឍ​ន៍​ថ្មី​មួយទៀត ដែល​មេបញ្ជាការ​កងទ័ព​កម្ពុ​ជា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ាណែ​ត បាន​ពង្រឹង និង​ពង្រីក​ការ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មេបញ្ជាការ​កងទ័ព​មហា​អំណាច​ពិភពលោក និង​តំបន់​ជាច្រើន​ទៀត ដែល​នេះ​ជា​មោទនភាព និង​កិត្យានុភាព​ជាតិ​សម្រាប់​កងទ័ព​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114