ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​សន្តិសុខ ក្រុមហ៊ុន​បុរី វ៉ា​រី​ណា ម្នាក់​ក្រោយ​ចាប់​រំលោភ​កុមារី​អាយុ​១១​ឆ្នាំ ​តែ​មិនបាន​សម្រេច​

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ​បាន​ចាប់ខ្លួន​បុរស​ជា​សន្តិសុខ​ម្នាក់​តាម​បណ្តឹង​របស់​ជីដូន​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ចោទ​ពីបទ​ប៉ង​រំលោភ​ចៅស្រី​របស់​គាត់ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០១៩​ នៅក្នុង​ការដ្ឋាន​សំណង់ នៅក្នុង​បុរី នោះ​ស្ថិតនៅ​ក្នុ​ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។

ជន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ​ឈ្មោះ កែវ វឌ្ឍនៈ ភេទ​ប្រុស ​អាយុ៣៧​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ប្រចាំ​នៅ​ក្នុង​បរិវេណ​អគារ​ក្រុមហ៊ុន បុរី វ៉ា​រី​ណា ​មា​នទី​តាំង​នៅ​កន្លែងកើតហេតុ​នោះ​។

មន្ត្រី​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ និយាយថា តាម​ការ​បំភ្លឺ​ពី​ភាគី​ទាំង​សង​ខាង នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ក្មេងស្រី​ឈ្មោះ ខេន លីកា អាយុ​១១​ឆ្នាំ មក​រស់នៅ​ជាមួយ​ជីដូន​ធ្វើជា​កម្មករ​សំណង់​នៅក្នុង​បុរី វ៉ា​រី​ណា នោះ​ហើយ​នៅ​ថ្ងៃ​កើតហេតុ​ជីដូន​នាង​បាន​ចេញទៅ​ធ្វើការ​ទុក​ឲ្យ​ចៅ​ដេក​ម្នាក់ឯង នៅ​ពេល​នោះ​ដែល​ជនសង្ស័យ​បាន​ដើរ​ត្រួតពិនិត្យ​តាម​បន្ទប់​កម្មករ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន បាន​ប្រទះឃើញ​នាង​កុមារី​រង​គ្រោះ​កំពុងតែ​ដេក​ម្នាក់ឯង​ក៏​ឆ្លៀត​ចាប់​រំលោភ ដោយ​ធ្វើ​​សកម្មភាព​ចាប់​ស្រាត​ខោ​នាង​ចេញរួច​យក​ប្រដាប់​ភេទ​របស់​ដាក់​បញ្ចូល​លើ​ប្រដាប់ភេទ​របស់​នាង នៅ​ពេល​នោះ​នាង​ក៏បាន​ដឹងខ្លួន​ក៏​ស្រែក​ផ្អើល​ឆោឡោ​ដល់​យាយ​របស់​នាង​មក​មើល ប៉ុន្តែ​ជនសង្ស័យ​បាន​លើក​ខោ​ស្លៀក​រួច​ដើរ​ចេញពី​កន្លែងកើតហេតុ​ធ្វើ​ធម្មតា​។

​នៅ​ពេល​ជីដូន​មកដល់​នាង​បាន​ប្រាប់​ពី​សកម្មភាព​បុរស​សន្តិ​សុខ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង តែ​មិនបាន​សម្រេច លុះ​ពេល​បញ្ចប់​ការងារ​នៅ​ម៉ោង​៥​ល្ងាច​ ទើប​ជីដូន​របស់​នាង​ឈ្មោះ យឹម សន អាយុ​៥៧​ឆ្នាំ នាំ​ចៅ​មក​ប្តឹង​ប៉ូលិស​មូលដ្ឋាន​ ហើយ​ក្រោយមក​ប៉ូលិស​ក៏បាន​មក​ហៅ​ជនសង្ស័យ​ទៅ​សួរ​នាំនៅ​ប៉ុ​ស្តិ៍​រួច​ចាប់ខ្លួន​ជនសង្ស័យ​ព្យាយាម​ប្រកែក​ដោះ​សារ ប៉ុន្តែ​នាងរង​គ្រោះ​ចង្អុលមុខ​បញ្ជាក់​ប្រាប់​ប៉ូលិស​ថា គឺ​បុរស​ម្នាក់​ហ្នឹង​ហើយ​ ដែល​ចាប់​ស្រាត​ខោ​នាង​ប៉ង​រំលោភ​៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114