ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​រាជធានី ​បញ្ជូន​ក្រុម​ចោរឆក់​ទ្រព្យសម្បត្តិ​អ្នក​ដំណើរ​ដ៏​សកម្ម​ទៅ​ផ្ដន្ទាទោស

​ភ្នំពេញ ៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុម​ចោរឆក់ ដ៍​សកម្ម​០៦​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ចោរឆក់ ដ៏​សកម្ម​០៦​នាក់ ដែល​បង្ក្រាប​បាន​មានឈ្មោះ​ទី ១/ ឈ្មោះ ជី លី​ហេង ហៅ​ឆើត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,​ទី​២/ ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ,​ទី​៣/ ឈ្មោះ សូ ណង​បុត្រា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ,​ទី​៤/ ឈ្មោះ គុជ ពី​រតនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ,​ទី​៥/ ឈ្មោះ​ឱម ជ័យ​រ័ត្ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទាំង ០៥​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣និង០០​នាទី នៅផ្ទះ​របស់​ពួកគេ ចំណុច​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ទី​៦/ ឈ្មោះ ថន ច​ន្ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤និង០០​នាទី នៅ​ចំណុច​ស្តង់​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

ប្រភព​បន្ត​ថា សរុប​ជនសង្ស័យ​ទាំង ០៦​នាក់ ខាងលើ គឺជា​បក្សពួក​ក្រុម​ចោរ​ឆក់ តែមួយ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​ស្ត្រីជន​រងគ្រោះ​ជា​ជនជាតិ​ចិន បានសម្រេច នៅ​ចំណុច​ផ្លូវ​១២៨ កែង​ផ្លូវ​២៤៥ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០និង៣០​នាទី និង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រាវជ្រាវ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114