ព័ត៍មានទាន់​ហេតុការណ៏
Search

ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​ តែ​ក្រោយខ្នង ស៊ឹម ស្រី​និច្ច ក្បត់ រឿន ណាត គ្រប់​ល្បិចកល​តែម្តង

ភ្នំពេញ ​៖ តាមរយៈ​Trailer ខ្សែភាពយន្ត​ភាគ​ខ្មែរ​មួយ​ដែល​ទើបនឹង​បង្ហោះ​នៅលើ​កញ្ចក់​ទូរទស្សន៍​ប៉ុ​ស្ត៍​បាយ័ន និង​ផេក​​​សិល្បៈ​ហ្វៀ​ម​(The Selapak Film) កាលពី​ថ្មីៗ​នេះ ​គេ​សង្កេតឃើញ​មាន​សន្ទុះ​នៃ​ការគាំទ្រ​ និង​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​មហាជន ​ខណៈ​មានការ​ចូលរួម​សម្តែង​ពី​តារា​ស្រី​ស្រស់ស្អាត​ល្បីឈ្មោះ​ចំនួន​ពីររូប​គឺ​កញ្ញា​រឿន ណាត និង​កញ្ញា ស៊ឹម ស្រី​និច្ច ដែល​នេះ​ជា​ការ​ប៉ះគ្នា​លើកដំបូង​រវាង​តារា​ស្រី​ទាំងពីរ។

បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​អតីត​បវរកញ្ញា​ចក្រវាល កញ្ញា រឿន ណាត លើកឡើងថា គ្រប់យ៉ាង​គឺ​ដំណើរ​ទៅ​យ៉ាង​រលូន នៅក្នុង​រឿងនេះ​ទៀតសោត​នាង​ដើរ​ជា​តួអង្គ​ស្លូតបូត​កម្សត់ ត្រូវ​បាន​អ្នក​គ្រប់គ្នា​ក្បែរ​ខ្លួន​ក្បត់​នាង​សឹងតែ​ទាំងអស់។ អតីត​បវរកញ្ញា​ចក្រ​វាល​រូបនេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​ខាង​សម្តែង​ពិបាក​ខ្លាំង​សម្រាប់​នាង ហើយ​វា​មិនមែនជា​ចំណង់​ចំណូលចិត្ត​របស់​នាង​ឡើយ។

យ៉ាងណាមិញ​ដោយសារ​មានការ​ចូលចិត្ត​ពី​អ្នកដឹកនាំ​ក៏ដូចជា​អ្នកគាំទ្រ​នាង ​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​ឲ្យ​បានល្អ​បំផុត​។​ រឿន ណាត បញ្ជាក់ថា​៖ ស្ទើរតែ​គ្រប់​ឈុត​ឆាក​នៅក្នុង​រឿងនេះ ​នាង​យំ​រហូត​និយាយ​រួម​គឺ​ចូល​តួ​ខ្លាំង​មែនទែន​។ បើទោះបី​ការសម្តែង​មិនមែនជា​ចំណូលចិត្ត​ខ្ញុំ​ក៏ដោយ តែ​រឿង​សម្តែង​យំ ខ្លួន​អាចដាក់​មនោសញ្ចេតនា​បាន​លឿន មិន​ឲ្យ​ពិបាក​ដល់​ខាង​អ្នកដឹកនាំ​រឿង​ឡើយ។

ជាមួយគ្នា​នោះ​កញ្ញា ស៊ឹម ស្រី​និច្ច សម្តែង​ជា​តួអង្គ​ស្រី​ស្អាត​មាន​ប្រុស​ច្រើន​រាប់មិនអស់​ថែមទាំង​ដណ្តើម​ស្វាមី​មិត្ត​ភក្តិ​ជិតស្និទ្ធ​នឹង​គ្នា​ទៀតផង​។​ ស្រី​ស្អាត​រូបនេះ​បាន​លើកឡើងថា រឿង​ថ្មី​នេះ​អេ​ម​មែនទែន ហើយ​តួអង្គ​នាង​ដែល​ត្រូវ​សម្តែង​ដឹង​តែ​បងប្អូន​ទស្សនិកជន​ជេរ​ផ្អើល​ទៀតហើយ​បង ព្រោះ​សឹងតែ​គ្រប់​ឈុត​នាង​យក​របស់គេ​ទាំងអស់ និយាយ​រួម​ទៅ ឲ្យ​តែ​របស់​ចង់បាន​គី​ខ្លួន​នឹង​ប្រើ​គ្រប់​វិធី​យក​ឲ្យ​ទាល់តែ​បាន សាហាវ​ត្រង់​ថា​យកប្តី​មិត្តសម្លាញ់​ទៀត។

សម្រាប់​ការ​ប៉ះគ្នា​លើកដំបូង​នៅក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ “​មនុស្ស​ពិត​” តារា​ស្រី​ទាំងពីរ​រូប​បាន​អះអាង​ដូចគ្នា​ថា នឹង​ខិតខំ​សម្តែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួលបាន​ភាពជោគជ័យ និង​ការគាំទ្រ​ពី​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ដូច្នេះ​កុំ​ភ្លេច​តាមដាន​រឿង “​មនុស្ស​ពិត​” ដែល​នឹងធ្វើ​ការផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន និង Live លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Bayon Tv Drama ឆាប់ៗ​នេះ ជា​រៀងរាល់​ម៉ោង ៨​យប់​តទៅ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114