ព័ត៍មានទាន់​ហេតុការណ៏
Search

ញាក់​សាច់! បទ Crush របស់ ឈិ​ត សុវណ្ណ​បញ្ញា ដែល​ចេញទៅ​ថត​ដល់​កោះ​ម៉ា​ល​ឌី​វ​ ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​និង​គាំទ្រ​ខ្លាំង

ភ្នំពេញ ​៖​ ស្របពេល​ដែល​បទ​ចម្រៀង Crush របស់​តារាចម្រៀង​ស្រី​សំឡេង​ស្រទន់​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ត្រូវបាន​ទម្លាយ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅលើ​បណ្តាញ​សង្គម​គេ​កត់សម្គាល់ឃើញ​មាន​មហាជន​និង​មិត្តៗ​យុវវ័យ​ជាច្រើន​មានការ​ចាប់អារម្មណ៍​និង​គាំទ្រ​រហូត​មានការ​ចែករំលែក​ជាប​ន្ត​បន្ទាប់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប។

ជាការ​ពិតណាស់​បទ Crush​ពី​សំណាក់​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​និង​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន​នោះទេ ​គឺ​ថែមទាំង​មាន​អត្ថន័យ​ពីរោះ​ស៊ីជម្រៅ​ទាក់ទង​រឿងរ៉ាវ​ស្នេហា​ធ្វើអោយ​អ្នក​ស្តាប់​អន្លង់អន្លោច​ទៀតផង។ លើសពី​ទៀត​បទ​នោះ​បទ​នេះ​ក៏មាន​ឈុត​សម្តែង​រួម​បញ្ចូល​ជាមួយ​ទេសភាព​ដ៏​ស្រស់​ត្រកាល ដែល​ផ្ដិត​ចេញ​ទឹកដី កោះ​ម៉ា​ល់​ឌី​វ ទៀតផង​។​

តាមរយៈ​បទ Crush នេះដែរ​គឺ​មិន​ត្រឹមតែ​បង្កប់​អត្ថន័យ​ចាក់​ដោត​ដល់​អ្នក​ស្ដាប់​នោះទេ ​ថែមទាំង​មាន​សាច់រឿង​ពោរពេញ​ទៅ​ដោយ​ទេសភាព​ស្រស់​ស្អាត រំលេច​ចេញ​ឆ្នេរ​ខ្សាច់​ឆ្លុះ​ទឹកសមុទ្រ​ដ៏​ខៀវស្រងាត់ ពី​កោះ​ម៉ា​ល់​ឌី​វ ខណៈដែល​សាមីខ្លួន​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ក៏​លេង​ស្តាយ​តុបតែង​ខ្លួន​ជា​នាង​មច្ឆា​ផង​នោះ។

ទន្ទឹមគ្នា​ដែល​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​កំពុង​ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​រហូត​មានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​នេះដែរ ​តារា​ស្រី​រូប​ស្រស់​កញ្ញា ឈិ​ត សុវណ្ណ​បញ្ញា ក៏បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ​ពេលនេះ​នាង​ក៏​កំពុង​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត​ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​និង​មិត្តៗ​យុវវ័យ​ដែល​គាំទ្រ​និង​ស្រលាញ់​ខ្លួន​។ ​មិនតែប៉ុណ្ណោះ ឈិ​ត សុវណ្ណ​បញ្ញា ក៏​រំពឹង​ថា ​បទ​ក្រោយៗ​របស់​នាង​ក៏​ទទួល​បាន​ការគាំទ្រ​ដូច​បទ Crush នេះ​ដូចគ្នា៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114