ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន​៣​កញ្ចប់​ធំ​

រតនគិរី ៖ ជនសង្ស័យ​២​នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ក​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​គ្រឿងញៀន​ខេត្ត​រតនគិរី​ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​ជាច្រើន​គីឡូក្រាម​។

កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​​នេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅត្រង់ចំណុច ក្បាលស្ពាន​សេកុង ស្ថិតនៅ​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ៖​
១,​ឈ្មោះ ថង ភី​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​ប៉ាក់កា​ឡាន ឃុំ​ប៉ាក់កា​ឡាន ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី​។​
២,​ឈ្មោះ ឡៃ សូលី​ប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ ហា​ង្សា​វាត់ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន្ត ខេត្តស្ទឹងត្រែង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។

ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ចំនួន​៣​កញ្ចប់​ធំ ទម្ងន់ ២.៨៩៦,៤៦​ក្រាម (​ទម្ងន់​សុទ្ធ​) ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទដៃ ១​គ្រឿង​ផងដែរ​។

បន្ទាប់ពី​ឃាត់ខ្លួន ​ជនសង្ស័យ ​រួមទាំង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​កសាង​សំណុំរឿង ​និង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114