ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងទំនើង​ម្នាក់ ខឹង​ម្តាយ​ណែនាំ​មិនឲ្យ​ផឹកស៊ី​ស្រវឹង​រករឿង​វាយ​គេ​តាម​វត្ត បាន​យក​កាំបិត​ចោល​ត្រូវ​ម្តាយ​រងរបួស ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​០០​នាទី កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង សហ​ការ​កម្លាំង​វរៈ​៤១១ ចំនួន​០៤​នាក់ ដឹកនាំ​ដោយ លោក​អនុសេនីយ៍ឯក ប៊ុន ថុ​ន មេបញ្ជាការ​រង វរៈ​៤១១​ចុះ​ឃាត់ខ្លួន ក្មេង​ទំនើង យក​កាំបិត​ចោល​ម្តាយ នៅ​ភូមិ​គោគ​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្ត​រ​មានជ័យ​។ បង្ក​ឡើង​ដោយ​ក្មេង​ទំនើង ឈ្មោះ ម៉ៃ ធឿ​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ បាន​យក​កាំបិត​ចិត​បន្លែ​ចោល​ម្តាយ ឈ្មោះ យុក ម៉ាប់ អាយុ​៤៣​ឆ្នាំ មុខរបរ​ធ្វើស្រែ បណ្តាលឲ្យ​​រង​របួស​ត្រង់​កំភួនដៃ​ខាងឆ្វេង។

អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា មូលហេតុ​ក្មេង​ទំនើង​ខាងលើ ខឹង​ម្តាយ​ណែនាំ​ឲ្យ​ជួយ​ធ្វើ​ការងារ និង​មិន​ឲ្យ​​ផឹកស៊ី​ស្រវឹង​ដើររក​រឿង​វាយ​គេ​តាម​វត្ត​នេះ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​យើង​យកមក​អប់រំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114