ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈប្រតិភូ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​ បាន​ដាក់​កម្រ​ផ្កា​និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រឹទ្ធាចារ្យ ប៊ូ ថង

រតនគិរី ៖ កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រឹទ្ធាចារ្យ បាន​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចៅ នាង ស្នងការ​រង​ទទួល​ផែន​សេនាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត បាន​អញ្ជើញ​ចូលរួម​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ១​និង​២០​នាទី ទៀបភ្លឺ ក្នុង​ជន្មាយុ​៨២ ឆ្នាំ ដោយ​រោគាពាធ​។

​សព​របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវ​បាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​សាសនា ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​គេហដ្ឋាន​លេខ ១៤៧ ស្ថិតនៅ​ក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី។

ការចូលរួម​គោរព​វិញ្ញាណ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រឹទ្ធាចារ្យ ប៊ូ ថង គេ​បាន​សង្កេត​ឃើញ​ថា មកពី​អង្គភាព​ជាច្រើន ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ក្រុមហ៊ុន​វិនិយោគ អង្គការ និង​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114