ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ុ​ក សុភា បញ្ចេញ​ទស្សនៈ​រិះគន់ ​និង​ចោទ​សំនួរ​ទៅកាន់ ខេមរៈ សិរីមន្ត ជុំវិញ​ករណី​បេក្ខជន ង៉ូ​ត សិលា ត្រូវ​ជម្រុះ​ពី​កម្មវិធី X Factor Cambodia

ភ្នំពេញ ៖​ អតីត​តារា​សម្តែង​លោក ស៊ុ​ក សោភា ដោយសារតែ​មើលឃើញ​ពី​ការមិន​ពេញចិត្ត ​និង​មាន​ចម្ងល់​មួយ​ចំនួន​ ក្រោយ​ពេល​​បេក្ខជន ង៉ូ​ត សិលា​ ត្រូវ​ចាកចេញ​ពី​កម្មវិធី​ប្រឡង​ចម្រៀង X Factor Cambodia ក្នុង​វគ្គ Live Show សប្តាហ៍​ទី​៣​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នោះ​ លោក​ក៏បាន​បញ្ចេញ​ជា​សំនួរ​ភ្ជាប់​នឹង​ការរិះគន់​លោក ខេមរៈ សិរីមន្ត​យ៉ាង​ចាស់ដៃ។

ការរិះគន់​ភ្ជាប់​ទៅដោយ​សំនួរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ចាក់​ចំ​បេះដូង​អ្នកគាំទ្រ​ពី​សំណាក់​លោក ស៊ុ​ក សុភា ទៅកាន់​លោក ខេមរៈ សិរីមន្ត នេះដែរ ​គឺ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ លោក​ធ្វើឡើង​ព្រម​គ្នា​ដែល​មាន​ទស្សនិកជន​មួយចំនួន​ក៏​យល់ឃើញ​ទស្សនៈ​ដូចគ្នា​នឹង​លោក​ផង​នោះ។ មិនតែប៉ុណ្ណោះ​ក៏មាន​ការលើកឡើង​ដែរ​ថា​បេក្ខជន​រូបនេះ​មាន​សមត្ថភាព​ច្រៀង​បាន​ពីរោះ​តែ​ហេតុអ្វី​បានជា​លោក ខេមរៈ សិរីមន្ត មិន​ផ្តល់ឱកាស​ឆ្លងទៅ​វគ្គ​បន្ត​?​ហើយ​បែរជា​ឲ្យ​ពេលវេលា​នេះ​សម្រាប់​ទស្សនិកជន​ជា​អ្នក​វិនិច្ឆ័យ ទៅវិញ​?។

មិន​ខុសគ្នា​នឹង​សំនួរ​របស់​ទស្សនិកជន​អ្នកគាំទ្រ​នោះទេ​ លោក​អតីត​តារា​សម្តែង​លោក ស៊ុ​ក សុភា ឯ​ណោះ​វិញ​ក៏បាន​លើកឡើងថា ​វគ្គ​នឹង​គេ​ឲ្យ Judges ជា​អ្នក​ដាក់ពិន្ទុ តែ​ហេតុអ្វី​បានជា Judge ខេមរៈ សិរីមន្ដ ទៅ​ឲ្យ​ចម្លើយ​ប្រជាជន​ដាក់ពិន្ទុ​ឲ្យ​ទៅវិញ ? ឬមួយ​ក៏​ប្អូន​គ្មាន​សមត្ថភាព​ក្នុងការ​ឲ្យ​ពិន្ទុ បង​ដូច​មិន​យល់​សោះតែ​ម្តង។

គិត​រហូត​មក​ទល់​ពេលនេះ ​នៅ​មិន​ទាន់​មាន​ការ​ផ្តល់​ចម្លើយ​ណាមួយ​ពី​សំណាក់​លោក ខេមរៈ សិរីមន្ត ចំពោះ​ចម្ងល់​របស់​មហាជន​ និង​តារា​សម្តែង​រៀមច្បង​លោក ស៊ុ​ក សុភា នៅឡើយ​ទេ​។​ខណៈ​មាន​ទស្សនិកជន​មួយចំនួនទៀត​ ក៏​រង់ចាំ​ដឹង​ពី​ចម្លើយ​ដែល​ចេញ​ផ្ទាល់​លោក ខេមរៈ សិរីមន្ត ផង​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114